មធ្យោបាយដែលលឿន និងងាយស្រួលបំផុតដើម្បីអោយមុខរបរដំណើរការទៅមុខ និងលូតលាស់នោះគឺធ្វើឡើងតាមរយៈការស្វែងរកនរណាម្នាក់ដែលធ្លាប់បាន ធ្វើអ្វីមួយដែលអ្នកចង់ធ្វើ និងសិក្សា ព្រមទាំងទាញយកប្រយោជន៍ពីការខិតខំប្រឹងប្រែងរបស់ពួកគេ។
ថ្មីៗនេះ អ្នកដែលធ្វើជំនួញក្នុងតំបន់មួយកន្លែងបានប្រាប់ខ្ញុំថា គាត់បានស្ថិតនៅក្នុងដំណើរការណ៍នៃការសាងសង់ម៉ាស៊ីនធ្វើការដោយឯងៗ។ ពិតណាស់រឿងនេះមើលទៅដូចជាមិនមែនជារឿងចម្លែងនោះតែបើសិនជាវា គឺជាសេវាកម្មមួយដែលគាត់រៀបគម្រោងចង់យកទៅលក់ ប៉ុន្តែវាក៏គ្មានអ្វីដែលត្រូវធ្វើជាមួយមុខជំនួញរបស់គាត់ដែរ។
ចូរស្រមៃអំពីប្រភេទនៃមុខជំនួញដែលគាត់អាចបង្កើតសម្រាប់ខ្លួនឯង បានបើសិនជាគាត់ផ្តោតសំខាន់ទៅលើរយៈពេលជាច្រើនម៉ោងដើម្បីដើររក អតិថិជនថ្មីៗសម្រាប់ការងារជំនួញរបស់គាត់, ការពង្រីក និងការពង្រឹងផលិតផល និងសេវាកម្ម។
សំណាងអាក្រក់អី មនុស្សជាច្រើនដែលជាម្ចាស់មុខជំនួញនៅផ្ទះថ្មីបែបនេះដូចគាត់ដែរ នៅតែមានអាកប្បកិរិយាពិបាកផ្លាស់ប្តូរបុគ្គលិកដដែល មានន័យថា គាត់គួរតែធ្វើការដោយឥតឈប់ឈរ ព្រមទាំងត្រូវធ្វើអ្វីៗដោយម្នាក់ឯង។ ពួកគេមិនទាន់អភិវឌ្ឈន៍គំនិតផ្លាស់ប្តូរការងារជំនួញនៅឡើយទេ ដើម្បីអោយយល់ថាខ្លួនអ្នកគួរឆ្លាតក្នុងការបំពេញការងារ និងមិនចាំបាច់ខំប្រឹងប្រែងខ្លាំងដែរ។
បញ្ហាមួយផ្សេងទៀត ដែលស៊ីពេលវេលានោះគឺម្ចាស់មុខជំនួញថ្មីៗតែងតែចំនាយពេលច្រើនម៉ោង ឬថ្ងៃក្នុងការឌីហ្សាញឡូហ្គោដ៏ល្អឥតខ្ចោះមួយ។ បើនិយាយទៅវាគួរអោយខ្មាស់ណាស់ ព្រោះកាលណោះខ្ញុំចំនាយពេលអស់ជាច្រើនថ្ងៃក្នុងការស្រាវជ្រាវក្នុង អ៊ីនធើណេតដើម្បីរកមើលគម្រូឡូហ្គោ ក្នុងការទាញយកគំនិតខ្លះមកបន្ថែម បន្ទាប់មកក៏ត្រូវអង្គុយ និងគូររូបឡូហ្គោនោះទៅ។ មនុស្សភាគច្រើនមានការច្នៃប្រឌិតយ៉ាងច្រើនជាងខ្ញុំទៅទៀត ហើយខ្ញុំគិតថា បើសិនជាខ្ញុំគ្រាន់តែចំណាយពេលអោយគ្រប់គ្រាន់ក្នុងការធ្វើវាអោយចេញ ដោយមិនសង្កត់ធ្ងន់ទៅលើការបង្កើនមុខជំនួញនោះទេ តែឡូហ្គោដ៏ល្អមួយនឹងអាចកើតឡើងបានដោយខ្លួនឯងជាមិនខាន។ ពេលបន្ទាប់មកទៀត ខ្ញុំក៏លះបង់ចោលនូវការធ្វើដដែលៗទាំងអស់នោះចេញ ហើយនាពេលឆាប់ៗនោះដែរ ខ្ញុំក៏រ៉ាប់រងលើគម្រោងមួយចំពោះអ្នកឌីហ្សាញគេហទំព័ររបស់ខ្ញុំ វិញ ពេលនោះខ្ញុំបែរជាទទួលបានឡូហ្គោដ៏គួរអោយទាក់ទាញ និងមានប្រសិទ្ធិភាពក្នុងរយៈពេលតែ ២៤ម៉ោង។
នៅពេលដែលអ្នក កំពុងតែចាប់ផ្តើមជំនួញ ចូរពិចារណាទៅលើគោលដៅដូចខាងក្រោមនេះ ព្រមទាំងសួរខ្លួនឯងផងបើសិនជាមានមនុស្សណាម្នាក់ទៀតអាចកំពុងតែ ធ្វើវាដែរខណៈពេលដែលអ្នកផ្តោតសំខាន់ក្នុងការបង្កើតវាឡើងនោះ៖
- ការបង្កើតកូនសៀវភៅផ្សព្វផ្សាយ និងការផ្សាយពាណិជ្ជកម្មរបស់របរ
- ការបង្កើតគេហទំព័រផ្ទាល់ខ្លួន
- ការបង្កើតសម្លេងម៉ែល និងអ៊ីម៉ែល
- ការទិញការផ្គត់ផ្គង់ និងសម្ភារៈ
- ដាក់ធ្វើជាស្រោមសម្បុត្រ និងដាក់វាក្នុងប្រៃសណីយ៍ ឬបញ្ជូនវាតាមយន្តហោះ
- ការស្រាវជ្រាវទៅលើទីផ្សា
- ការភ្ជាប់ទំនាក់ទំនងកុំព្យូរទ័រ, ម៉ូឌឹម, ម៉ាស៊ីនហ្វាក់ និងការតម្លើងកម្មវិធីក្នុងកុំព្យូទ័រថ្មីៗរបស់អ្នក។
- ការសម្របសម្រួលបញ្ហាកុំព្យូទ័រ
- ការសរសេរអត្ថបទ, របាយការណ៍ ឬក្រដាស់សជាច្រើនសន្លឹក។
សម្រាប់ ការងារដែលពិសេសៗ ចូរផ្តល់វាអោយសមាជិកដែលពូកែ ឬក្រុមការងារមុខជំនួញព្រមទាំងប្រាប់ពីរបៀបនៃការគ្រប់គ្រងរឿងអស់ ទាំងនោះទៅពួកគេផង។ ជាមួយគ្នានេះដែរ ចូរជួលអ្នកជំនាញខាងទីផ្សា, អ្នកឌីហ្សាញគេហទំព័រ និងបច្ចេកទេសជាច្រើននាក់ទៀត។
ចូរ តាំងចិត្តរយៈពេលច្រើនថ្ងៃដើម្បីសិក្សាទៅលើជំនួញផ្សេងៗទៀតទាំង ក្នុង និងក្រៅសហគ្រាសរបស់អ្នក។ តើពួកគេធ្វើការផ្សព្វផ្សាយខ្លួនឯងយ៉ាងដូចម្តេចទៅ? តើពួកគេធ្វើការដឹកនាំបានយ៉ាងដូចម្តេច? តើពួកគេបំលែងការដឹកនាំបានយ៉ាងដូចម្តេចទៅ? ម្យ៉ាងវិញទៀត តើពួកគេទាក់អតិថិជនសំខាន់ៗ, បង្ហាញការចាប់អារម្មណ៍ដើម្បីអោយពួកគេចង់ដឹងកាន់តែច្រើន និងរបៀបដែលពួកគេចាយលុយដោយរបៀបណា?
មធ្យោបាយដែលលឿន និងងាយស្រួលបំផុតក្នុងការបង្កើតយន្តការណ៍ឈ្នះៗគឺ សិក្សាអំពីជំនួញដែលជោគជ័យរួចទៅហើយ បន្ទាប់មកយកគម្រូទៅតាមអ្វីដែលពួកគេធ្វើ។ ចូរចុះឈ្មោះសម្រាប់ព័ត៌មានរបស់ពួកគេ និងស្នើរសុំអោយមានព័ត៌មានបន្ថែម។ ចូរធ្វើអោយពួកគេចាប់អារម្មណ៍មកលើអ្នក ព្រមទាំងយកចិត្តទុកដាក់ទៅលើអ្វីដែលពួកគេកំពុងតែធ្វើ។ រឿងនេះមិនមែនមានន័យថា ត្រូវចម្លងពាក្យពេជ្រ ឬសកម្មភាពមួយៗទាំងអស់នោះទេ ប៉ុន្តែត្រូវយល់ពីអ្វីដែលមានប្រសិទ្ធភាព, ប្រៀតប្រៀងយកតិចនិចខ្លះៗទៅធ្វើជាជំនួញពិសេសៗរបស់អ្នក ព្រមទាំងបន្ថែមគ្រឿងផ្សំសំខាន់ៗនៃភាពចម្លែកៗដែលធ្វើអោយអ្នកខ្ពស់ ជាងគេបាន។
ទាំងនេះគ្រាន់តែជាយុទ្ធសាស្ត្រសាមញ្ញធម្មតា ៣យ៉ាងប៉ុណ្ណោះដែលអ្នកអាចចាប់ផ្តើមនៅថ្ងៃនេះបានដើម្បីអោយដំណើ ការណ៍ជំនួញនៅផ្ទះរបស់អ្នកមានសន្ទុះទៅរកភាពជោគជ័យលឿន។
- មិនបាច់បញ្ចូលនូវអ្វីដែលធ្លាប់បង្កើត ឬច្នៃប្រឌិតរួចនោះទេ បន្ទាប់មកគ្រាន់តែធ្វើអោយវាមានប្រសិទ្ធិភាពទៅបានហើយ។
- ចូរគិតអោយដូចអោយដូចម្ចាស់ធ្វើជំនួញម្នាក់ មិនមែនបុគ្គលិកគេឡើយ ដូច្នេះត្រូវមានការជួលមនុស្សអោយមកធ្វើការ។
- យកគំរូតាមដំណើរការណ៍នៃមនុស្សម្នាក់ផ្សេងៗទៀតដែលធ្លាប់ទទួល បានកម្រិតជោគជ័យដែលអ្នកកំពុងតែស្វែងរក។ ពួកគេធ្លាប់សាងកំហុសសម្រាប់អ្នក ហើយចូរដឹងនូវអ្វីដែលមានប្រយោជន៍។
ចូបញ្ចូលយុទ្ធសាស្ត្រទាំងនេះ ហើយអ្នកនឹងកាត់បន្ថយពេលវេលា និងការចំណាយពេលការចាប់ផ្តើមតម្រង់ទិស និងប្រមូលផលរបស់អ្នកបានកាន់តែលឿនជាងអ្វីដែលធ្លាប់គិត៕
No comments:
Post a Comment