ក្នុងគន្លឹះនេះនឹងបង្ហាញជូនពីរបៀបបង្កើតតារាងនៅក្នុងកម្មវិធី Microsoft Word រួចយកមកដាក់ចូលក្នុងអត្ថបទប្លក ដោយរក្សាបានទ្រង់ទ្រាយម៉ូដនៅដដែល :D សូមមើលពីរបៀបធ្វើទាំងអស់គ្នា ៖
Tables គឺជាធាតុមួយដ៏មានប្រយោជន៍មិនថាកិច្ចការការិយាល័យ និងនៅលើគេហទំព័រឡើយ គេត្រូវការបង្កើតជា tables ដើម្បីផ្សព្វផ្សាយពីអ្វីមួយដូចជា ធ្វើការប្រៀបធៀបមុខងារ សេវាកម្ម ឬឧបករណ៍នានា។ បើសិនជាយើងសរសេរប្រៀបធៀប ដោយមិនធ្វើជាតារាងក៏បានដែរ តែមើលទៅមិនសមស្រប តាមអ្នកចូលអានដែលពួកគាត់ចង់បាន។
៙ របៀបបង្កើត Tables ក្នុង MS Word ៖
វាជារឿងងាយស្រួលណាស់! ក្នុងការធ្វើតារាងមួយ មានពណ៌ស្រស់ស្អាត មានបន្ទាត់ស៊ុម ទៅតាមការចង់បានរបស់លោកអ្នកជាមួយ Microsoft Word។ *****សន្មតថា : លោកអ្នកមានកម្មវិធី Microsoft Word ស៊េរីចាប់ពី 2007 ឡើងទៅ។- ចូរបើកកម្មវិធី Microsoft Word ប្រើ
- ដោយឈរលើតាប Insert >> Tables ចុចបង្កើតតារាងទៅតាមចំនួនប្រឡោះដែលអ្នកត្រូវការ។ (សូមមើលរូបខាងក្រោម)
Insert >> Tables |
- បន្ទាប់មក ដោយឈរលើតាប Design នៅត្រង់ Tables Styles លោកអ្នកអាចជ្រើសរើស គំរូម៉ូដ ពណ៌ របស់តារាងដែលមានស្រាប់ៗ, តែបើលោកអ្នកមិនចង់ដាក់ពណ៌សូមរំលងចំណុចនេះ (សូមមើលរូបខាងក្រោម)
Design >> Tables Styles |
- បន្ទាប់ពី ចាក់ពណ៌ ដាក់កម្រាស់បន្ទាត់ឲ្យតារាងហើយ, យើងត្រប់ទៅឈរលើតាប Home ដើម្បីសរសេរអក្សរផ្សេងៗទៅក្នុងតារាងរបស់យើង។ (សូមមើលរូបខាងក្រោម)
ឈរលើតាប Home រួចសរសេរអ្វីៗ |
ចំណាំ ៖ អក្សរត្រូវតែសរសេរជាយូនីកូដខ្មែរ, លោកអ្នកមិនត្រូវប្រើពុម្ពអក្សរម៉ូដណាដែលកុំព្យូទ័រអ្នកដទៃអត់ មាននោះទេ គួរប្រើពុម្ពអក្សរស៊េរី Khmer OS ។
៙ របៀបយក Tables ដាក់ក្នុងអត្ថបទប្លក ៖
- បន្ទាប់ពីធ្វើតារាងធ្វើតារាង ចាក់ពណ៌ ដាក់ស៊ុមរួចហើយចុច select លើតារាង រួចចម្លងវាមកទៅបិទភ្ជាប់ ដោយឈរលើតាម Compose នៅពេលសរសេរក្នុងអត្ថបទប្លកជាការស្រេច។ (សូមមើលរូបខាងក្រោម)ចុច select រួច copy |
យកមក paste (ដោយឈរលើ Compose) |
-សាកចុច Preview ដើម្បីមើលសាក។
ចំណាំ ៖ នៅពេលខ្លះ តារាងរបស់យើងដែរ paste ចូលមកមិនបង្ហាញដូចដើមនៅ Compose ទេ តែវានឹងបង្ហាញយ៉ាងត្រឹមត្រូវវិញ នៅពេលមើលជា Preview ឬ ពេល Publish៕
លទ្ធផលដែលទទួលបាន ៖
ល.រ
|
រាយមុខទំនិញ
|
ចំនួន
|
តម្លៃរាយ
|
តម្លៃសរុប
|
១
| ||||
២
| ||||
៣
| ||||
៤
| ||||
សរុប
|
No comments:
Post a Comment