គម្រោងទាំងឡាយសុទ្ធសឹងតែជាម៉ាស៊ីននៃការផ្លាស់ប្តូរ ជាមួយនឹងការចាត់តាំងភាគច្រើន។ នៅពេលអ្នកសម្រេចចិត្តថា អ្នកត្រូវការអ្វីមួយថ្មី ឬអ្នកត្រូវការអ្វីដែលចាស់ៗធ្វើបានល្អវិញតាមរបៀបថ្មី គម្រោងនឹងកើតឡើងបាន។ ដូច្នេះចូរខិតខំប្រឹងប្រែងផ្តោតអារម្មណ៍ទៅលើការរៀបចំគម្រោង, ការត្រៀមខ្លួន, ការអនុវត្តន៍តាម, ការតាមដាន និងការគ្រប់គ្រងគម្រោងមួយនេះ។
ប៉ុន្តែតើអ្នកធ្លាប់មានគម្រោងមួយដែលបានហុចផលប្រយោជន៍តាមអ្វីដែលអ្នកត្រូវការដែរទេ?
អ្វីៗអាចប្រែប្រួលទៅតាមរបៀបដែលអ្នកជំនះបានរាល់ឧបសគ្គទាំងឡាយ។ ហើយទោះបីជាការផ្លាស់ប្តូរតិចតួចបំផុតក្នុងការច្នៃប្រឌិត និងអនុវត្តគម្រោងក៏ដោយ ក៏វាអាចមានប្រយោជន៍ដល់អ្វីដែលអ្នកចង់បាន ដែរ នៅពេលអ្នកបង្កើតគម្រោងដែលអ្នកបានបង្កើតនោះនៅតែរកឃើញលទ្ធផលជា ចុងក្រោយបាន។
នៅពេលមានទំនាក់ទំនងដ៏ទន់ខ្សោយមួយរវាង លទ្ធផលសម្រេចបានរបស់គម្រោង និងតម្រូវការរបស់ក្រុមហ៊ុន នោះវានឹងមានការប្រឈមមុខមួយដែលធ្វើអោយអត្ថប្រយោជន៍របស់គម្រោង ត្រូវបាត់បង់ក្នុងផ្លូវមួយដ៏វែងឆ្ងាយ។ (ករណីនេះកើតឡើងនៅពេលក្រុមការងារផលិតគម្រោងត្រូវបានបែងចែកចេញពី អតិថិជនដែលត្រូវទទួលយកគម្រោង)។ រឿងនេះស្តាប់មើលទៅធ្វើអោយយើងត្រូវតែមានភាពច្បាស់លាស់សម្រាប់ គម្រោងមួយនោះ ដោយធ្វើយ៉ាងណាអោយលទ្ធផលនៃការសម្រេចបានស៊ីគ្នានឹងការរំពឹងទុក ដ៏ដូចជាប្រយោជន៍របស់ក្រុមហ៊ុន។
ការចាប់ផ្តើមជាមួយនឹងការបញ្ចប់
“ការគ្រប់គ្រងដ៏មានអត្ថប្រយោជន៍” គឺជាដំណើរការណ៍ដែលអ្នកធានាថា គម្រោងទាំងឡាយរបស់អ្នកផ្តល់នូវអ្វីដែលអ្នកចង់បានហើយ។ ពេលអ្នកធ្វើវាបានយ៉ាងមានប្រសិទ្ធភាព វានឹងជួយអោយយើងច្បាស់ក្នុងចិត្តថា លទ្ធផលសម្រេចបានរបស់គម្រោងនោះមានតម្លៃចំពោះមុខជំនួញ និងមានមោទនៈភាពទៅលើការវិនិយោគទុន។
ក្នុងដំណើរការណ៍គ្រប់គ្រងដ៏មានប្រយោជន៍ អ្នកគួរតែឆ្លើយនូវសំណួរដូចខាងក្រោមនេះ៖
- ហេតុអ្វីយើងនឹងធ្វើវា?
- តើកម្មបទមុខជំនួញអ្វីដែលគម្រោងមួយនេះជួយអោយសម្រេចបាន?
- តើយើងធ្លាប់បានអោយនិយមន័យដល់អត្ថប្រយោជន៍ទាំងអស់ដែលយើងកំពុងតែរំពឹងដែរទេ?
- តើយើងធ្លាប់បានបង្ហាញនូវភាពសមហេតុផលរវាងពេលវេលា និងប្រាក់ចំណាយរបស់គម្រោងដែរទេ?
- តើយើងនឹងស្ទាប់ស្ទុងអត្ថប្រយោជន៍បានយ៉ាងដូចម្តេចទៅ?
- តើគម្រោងនោះនៅតែយកជាការបានដែរទេ?
- តើអត្ថប្រយោជន៍ទាំងឡាយនៅតែមានទំនាក់ទំនងគ្នាដែរទេ?
ដំណើរការណ៍គ្រប់គ្រងដ៏មានប្រយោជន៍
អត្ថប្រយោជន៍មួយគឺជាលទ្ធផលនៃការចង់បានរបស់គម្រោងដែលត្រូវបាន បង្កើតឡើងអោយស៊ីគ្នានឹងអ្វីដែលត្រូវការជាពិសេស។ ឧទាហរណ៍ គម្រោងមួយបង្កើតឡើងដើម្បីកាត់បន្ថយពេលវេលាដែលបានធ្វើដូចពីផែនការ ចាស់អោយមានប្រយោជន៍ច្រើនវិញដូចជា ពង្រឹងសេវាទាក់ទាញអតិថិជន, បង្កើនការលក់, និងកាត់បន្ថយភាពស៊ាំចិត្តសម្រាប់អ្នកលក់ដែលដោះស្រាយជាមួយនឹងការ ត្អូញត្អែររបស់អតិថិជន។
ចំនុចរួមនៃការគ្រប់គ្រងដ៏មាន ប្រយោជន៍គឺត្រូវប្រាកដថា គម្រោងរបស់អ្នកផ្តល់នូវអត្ថប្រយោជន៍ច្បាស់លាស់ជាមួយនឹងពេលវេលា និងការកំណត់ធន់ធានពិសេសណាមួយ។ ដូច្នេះខណៈពេលដែលជោគជ័យនៃការគ្រប់គ្រងដ៏មានប្រយោជន៍គឺជាការបែងចែក ពេលវេលា និងប្រាកចំណូល វាក៏ត្រូវឈានជើងមួយជំហ៊ានទៀតដើម្បីអោយច្បាស់ថា ការផ្តូចផ្តើមគំនិតនោះទទួលបានលទ្ធផលដ៏ការរំពឹងទុក។
ខាងក្រោមនេះគឺជាដំណាក់កាលសំខាន់ៗនៃការគ្រប់គ្រងក៏មានប្រយោជន៍៖
ទី១៖ ផ្តល់អត្ថន័យ និងអភិវឌ្ឈន៍អត្ថប្រយោជន៍ទាំងឡាយ
ក្នុងពេលកិច្ចចាប់ផ្តើមគម្រោង៖
- ចូរនិយាយប្រាប់រាល់ម្ចាស់ក្រុមហ៊ុន ឬអ្នកចូលរួមទាំងអស់គ្នាដើម្បីគណនានូវអត្ថប្រយោជន៍ និងលទ្ធផលនៃការរំពឹងទុករបស់មនុស្សម្នាក់ៗ និងមូលហេតុ។
- ចូរបង្កើតការនិយាយអំពីអត្ថប្រយោជន៍មួយ
- សរសេរតារាងអត្ថប្រយោជន៍ជាចុងក្រោយដែលអ្នកចង់បាន និងប្រាកដថាអ្នកបានដឹងនូវភាពខុសគ្នារវាង “ត្រូវតែមាន និង អ្វីដែលមានមិនគ្រប់គ្រាន់ “មានកាន់តែល្អ”។
- សម្គាល់នូវដែលអត្ថប្រយោជន៍ដែលកើតឡើងស៊ីគ្នានឹងយុទ្ធិសាស្ត្ររបស់ក្រុមហ៊ុន និងតម្រូវការរបស់ជំនួញ។
- ចូរសម្រេចនូវអ្វីដែលតែកើតឡើងក្នុងទំនាក់ទំនងជាមួយគម្រោងដើម្បីអោយទទួលបានអត្ថប្រយោជន៍ច្រើនបំផុត។
- សម្គាល់នូវភាពប្រែប្រួល ឬគម្រោងផ្សេងៗទៀត ដែលត្រូវការសម្រាប់គាំទ្រ និងទទួលបានលទ្ធផល ព្រមទាំងអោយច្បាស់ថាអ្វីដែលធ្វើទាំងអស់នេះគឺស្ថិតក្នុងគម្រោង។ ឧទាហរណ៍ តើក្រុមការងារត្រូវការវឹកហាត់បន្ថែមទៀតដែរទេ? តើអ្នកត្រូវការធ្វើយុទ្ធនាការផ្សាយពាណិជ្ជកម្មថ្មីមួយទៀតដើម្បី ប្រាប់ទីផ្សាអំពីគោលដៅថ្មីរបស់អ្នកដែរទេ? ឬតើអ្នកត្រូវការជួលមនុស្សបន្ថែម ឬទិញសម្ភារៈថ្មីៗដើម្បីអោយទទួលបានប្រយោជន៍យ៉ាងពេញលេញនៃ ការផ្លាស់ប្តូរដែរទេ?
- ចូរពង្រីកការវិភាគអត្ថប្រយោជន៍នៃការចំនាយដើម្បីបញ្ជូលក្នុងអត្ថប្រយោជន៍ដែលអ្នករកបាន។
- ចូរចាំថាត្រូវសម្លឹងមើលអត្ថប្រយោជន៍ជាក់ស្តែង និងមិនជាក់ស្តែងផង។
ទី២៖ អភិវឌ្ឈន៍គម្រោងដ៏មានប្រយោជន៍
ជាថ្មីម្តងទៀត ក្នុងពេលកិច្ចចាប់ផ្តើមគម្រោង៖
- ចូរសម្លឹងមើលរាល់គម្រោងផែនការទាំងអស់ និងប្រាកដថា សកម្មភាពគាំទ្រទាំងអស់ដែលសមរម្យត្រូវតែមានការរាប់បញ្ចូល ដូច្នេះអ្នកអាចធានាបានថា អត្ថប្រយោជន៍គឺទទួលបានតាមពេលវេលាដែលបានកំណត់។
- ចូររកមើលនូវគម្លាតទាំងអស់ក្នុងអត្ថប្រយោជន៍ដែលទទួលបាន ព្រមទាំងអត្ថប្រយោជន៍បន្ថែម។
- ចូរបញ្ជាក់ពីអ្នកទទួលខុសត្រូវសម្រាប់ការបញ្ជូននូវសកម្មភាពគាំទ្រទាំងនេះ។
- ចូរប៉ាន់ស្មានទៅលើរង្វាស់ប្រវែងសម្រាប់អត្ថប្រយោជន៍នីមួយៗ និងកំណត់ពេលវេលា និងរបៀបដែលអ្នកនឹងកំណត់បានថាប្រយោជន៍មួយនោះត្រូវបានបញ្ជូនទៅ ហើយ។
- ចូរដាក់បញ្ចូលនូវការសង្ខេបអំពីការគ្រប់គ្រងដ៏មានប្រយោជន៍ក្នុងគម្រោងជំនួញ
នៅពេលដែលគម្រោងកំពុងតែឈានជើងទៅមុខ៖
- ចូរធ្វើការតាមដានដំណើរការណ៍របស់អ្នកដើម្បីឆ្ពោះទៅកាន់ការបញ្ជូនអត្ថប្រយោជន៍តាមការរំពឹងទុកបាន។
- ផ្លាស់ប្តូរគម្រោងតាមតម្រូវការនៅពេលគម្រោងទាំងអស់មានការផ្លាស់ប្តូរ។
- ចូរប៉ាន់ស្មានលើប្រព័ន្ធទំនាក់ទំនងមួយរវាងខ្លួនអ្នក និងអ្នកគ្រប់គ្រងគម្រោង (ប្រសិនបើពួកគេមិនមែនជាមនុស្សតែមួយ)។ ការធ្វើបែបនេះជួយអោយយើងច្បាស់ថា អ្នកមានទម្លាប់ក្នុងការពិភាក្សាគ្នានិងពិចារណាទៅលើអត្ថប្រយោជន៍ ដែលនឹងទទួលបាន។
- ចូរផ្តល់នូវការគាំទ្រដល់ក្រុមការងាររៀបចំគម្រោង និងប្រើការនិយាយអំពីប្រយោជន៍ដែលទទួលបានដើម្បីលើកទឹកចិត្តដល់ ការងាររបស់ពួកគេ។
- ចូររកមើល “អត្ថប្រយោជន៍ដែលរំកិលខ្លួនមកយឺត” មានន័យថា ដើម្បីប្រាកដថា ការរំពឹងទុករបស់មនុស្សម្នាក់មិនរីកធំឡើងខ្លាំងពេកទេក្នុងពេល ធ្វើគម្រោង។ នៅពេលអ្នកចាប់ផ្តើមរំពឹងលើប្រយោជន៍ខ្លាំក្លា ឬច្រើនពេក វានឹងអាចធ្វើអោយចុះខ្សោយទៅលើឥទ្ធិពលគម្រោងទាំងអស់ និងមានលទ្ធផលមិនល្អបាន។ បើសិនជាតារាងតម្រូវការអត្ថប្រយោជន៍របស់អ្នកចេះតែកើនឡើង យកល្អគួរតែបែងចែកគម្រោងសម្រាប់ការផ្តោតសំខាន់ និងតម្រូវការពិសេសមួយៗវិញទៅ។
ដើម្បីឆ្ពោះទៅកាន់ដំណាក់កាលចុងក្រោយនៃគម្រោង៖
•ចូរបញ្ជាក់នូវអត្ថប្រយោជន៍ដែលទទយលបាន និងរកមើលគម្លាត និងការខកខានឱកាសទាំងឡាយ។
•ចូរ តាមដានតម្រូវការការងាររបស់ក្រុមការងារដែលកំពុងធ្វើបន្តដើម្បី ប្រាកដថា ពួកគេបន្តការរីករាយចំពោះអត្ថប្រយោជន៍ទាំងឡាយ។ ចូរពិចារណាការបង្កើតប្រព័ន្ធមួយសម្រាប់ដើម្បីទំនាក់ទំនងនៅពេល ខាងមុខទៀតក្នុងករណីចាំបាច់។ ការធ្វើបែបនេះគឺជាមធ្យោបាយមួយដើម្បីប្រមូលរាល់គំនិតទាំងអស់ សម្រាប់គម្រោងនៅពេលក្រោយទៀត។
•ចូរកត់ត្រានូវអ្វីដែលបានធ្វើ ទៅល្អ និងអ្វីដែលត្រូវការពង្រឹងបន្ថែម ព្រោះវានឹងវិធីមួយសម្រាប់គាំទ្រដល់ការរៀនសូត្របន្ថែមជាមួយនឹង ក្រុមហ៊ុនរបស់អ្នក៕
No comments:
Post a Comment