Tuesday, August 27, 2013

ជំហាន​ផ្ដើម​ពាណិជ្ជកម្មជោគ​ជ័យ

 តើ​អ្នក​កំពុង​តែ​គិត​ថា​ ចង់​បង្កើត​អាជីវកម្ម (ពាណិជ្ជកម្ម ឬជំនួញ) ដោយ​ផ្ទាល់​ខ្លួន​មែន​ទេ? សិក្សា​លំដាប់​លំដោយ​នៃ​ចំនុច​ទាំង​អស់​ខាង​ក្រោម​នេះ ដើម្បី​ស្វែង​យល់​ពី​ទិដ្ឋ​ភាព​នៃ​ការ​ចាប់​ផ្តើម​ជំនួញ​ បូក​បន្ថែម​ជាមួយ​នឹង​ពត៌មាន​ដែល​លោក​អ្នក​ត្រូវ​ការ​ក្នុង​ការ​ទទួលនូវ​ភាព ​ជោគ​ជ័យ៖

1.   គិ​ត​ចង់​ចាប់​ផ្តើមពាណិជ្ជកម្ម​មួយ?
ការ​ចាប់​ផ្តើម​ពាណិជ្ជ​កម្ម​មួយ​ គឺ​ជា​រឿង​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ ប៉ុន្តែ​ក៏​ជា​ការ​ជ្រើស​រើស​ដ៏​ប្រថុយ​ប្រថាន​ផង​ដែរ​ ។
2.   ការ​រៀប​ចំ​គម្រោង​អាជីវកម្ម​
គម្រោង​អាជីវកម្ម​ គឺ​ជា​ផែន​ទី​គូស​ដៅ​ដ៏​ចាំ​បាច់​ឆ្ពោះ​ទៅ​រក​ជោគ​ជ័យ​ក្នុង​ការ​ធ្វើ​ អាជីវកម្ម ។ គម្រោង​អាជីវកម្ម​ដែល​មាន​នៅ​ក្នុង​អត្ថបទនេះ ជា​ឯកសារ​សម្រាប់​គម្រោង​រយៈ​ពេលពី ៣ ទៅ ៥ឆ្នាំខាងមុខ និង​រៀប​រាប់​ពី​ចំនុច​ដែល​ក្រុម​ហ៊ុន​ត្រូវ​ដើរ​តាម​ ដើម្បីទទួល​បាន​​កំណើន​ប្រាក់​ចំណូល ។
3.   ជ្រើស​រើស​ប្រភេទអាជីវកម្ម​
ប្រភេទ​អាជីវកម្ម​ដែល​អ្នក​ត្រូវ​ជ្រើស​រើស​និង​មាន​ច្បាប់ ព្រម​ទាំង​ការ​ទាក់​ទិន​ទៅ​ពន្ធ ។ សិក្សា​ពី​ប្រភេទ​ខុស​ៗ​គ្នា​នៃ​ប្រភេទ​ពាណិជ្ជកម្ម និង​ស្វែង​រក​នូវ​អ្វី​ដែល​សក្តិ​សម​បំផុត​សម្រាប់​អាជីវកម្ម​របស់​អ្នក ។
4.   ជ្រើស​រើស​ និង​ ចុះ​បញ្ជី​ពាណិជ្ជកម្ម
ការ​ជ្រើស​រើស​ នឹង​ចុះ​បញ្ជី​ឈ្មោះ​ពាណិជ្ជកម្ម​ គឺ​ជា​គន្លឹះ​ដែល​ឈាន​ទៅ​រក​ប្រតិបត្តិការ​ស្រប​ច្បាប់​សម្រាប់​អាជីវកម្ម​ របស់​អ្នក និង​មាន​សក្ដានុពល​ក្នុង​ការ​ទទួល​បាន​នូវ​ជំនួយ​ផ្នែក​ហិរញ្ញវត្ថុ​ពី​ រដ្ឋាភិបាល ឬ​ធនាគារ ។
5.   សិទ្ធិ​ធ្វើ​ពាណិជ្ជកម្ម និង​ការ​អនុញ្ញាត
ដើម្បី​អាច​ដំណើរ​ការ​ពាណិជ្ជកម្ម​របស់​អ្នក​ដោយ​ស្រប​ច្បាប់​បាន​ ត្រូវ​តែ​មាន​ការ​អនុញ្ញាត​សិទ្ធិ​សហព័ន្ធ និង​ពី​រដ្ឋ​ ព្រម​ទាំង​ទទួល​បាន​ការ​អនុញ្ញាត​ដែល​អ្នក​ត្រូវ​ការ​ ។
6.   សិក្សា​ពី​ច្បាប់ និង​បទ​បញ្ជា​ពាណិជ្ជកម្ម
ក្នុង​នាម​ជា​ពាណិជ្ជករ​នៃ​ពាណិជ្ជកម្ម​ខ្នាត​តូច​មួយ លោក​អ្នក​មាន​ទំនួល​ខុស​ត្រូវ​ទៅ​លើ​ច្បាប់​ និង​បទ​បញ្ជា​ពាណិជ្ជកម្ម​មួយ​ចំនួនដែល​ទាក់​ទិន​ទៅ​នឹង​សាជីវកម្ម​ធំៗ ។
7.   ធ្វើ​ហិរញ្ញវត្ថុ​សម្រាប់​អាជីវកម្ម​
ពង្រឹង​ភាព​មិន​ច្បាស់​លាស់​របស់អំពី​ភាព​ជោគ​ជ័យ​ក្នុង​ពាណិជ្ជកម្ម​ដោយ ​ការ​ស្វែង​យល់​ពី​តម្រូវ​ការ​ផ្នែក​ហិរញ្ញវត្ថុ ក៏​ដូច​ជា​ជម្រើស​ដែល​អាច​មាន​ ក្នុង​ការ​ជួយ​អ្នក​ក្នុង​ការ​ចាប់​ផ្តើម ការ​គ្រប់​គ្រង និង​ការ​រីក​ចំរើន​នៃ​ពាណិជ្ជកម្ម​របស់​អ្នក ។
8.   ស្វែង​យល់​ពី​ កម្ចី កម្មសិទ្ធិ និង​ ការ​ស្នើសុំ​ប្រាក់​មូលនិធី
អ្នក​មាន​ជម្រើស​ជា​ច្រើន​ផ្សេងគ្នា នៅ​ពេល​លោក​អ្នក​ឈាន​មក​ដល់​ការ​រៀប​ចំ​ហិរញ្ញវត្ថុ​អាជីវកម្ម​ធុន​តូច​ របស់អ្នក ។ សិក្សា​ពី​ឱកាស​ជា​ច្រើន​ ដែល​មាន​ចាប់​ពី​កម្ចី​បែប​ប្រពៃណី រហូត​ដល់​ការ​ទទួល​ជា​កម្មសិទ្ធិ និង​ចំណង​កិច្ច​សន្យា ។
9.   រៀប​ចំ​ឯកសារពន្ធ និង ការ​បង់​ពន្ធ
សិក្សា​ថាមើល ប្រសិន​​អាជីវកម្ម​របស់​អ្នក​តម្រូវ​ឲ្យ​មាន​លេខ​សម្គាល់​ពន្ធដារ​ និង​សិក្សា​ពី​អត្ថប្រយោជន៍​ពី​ការ​បង់​ពន្ធ និង​តម្រូវការ​ទាំង​ឡាយ​ដែល​ទាម​ទារ​ឲ្យ​ធ្វើ​ ។
10. ជ្រើស​រើស​ទីតាំង និង​ឧបករណ៍​ប្រើ​ប្រាស់
អត្ថបទ​នេះ​ពន្យល់​ពី​ការ​កិច្ច​សន្យា​ជួល និង​បញ្ញត្តិនៃ​ទីតាំង ផ្ដល់​ពត៌មាន​ស្ដី​ពី​ការ​ទិញ ឬ​ជួល​ឧបករណ៍​ប្រើ​ប្រាស់​ ឬ​ទិញផល​លើស​របស់​រដ្ឋា​ភិបាល (Buying government surplus) ។
11. ការ​ជួល​ និង​រក្សា​និយោជិក
ត្រៀម​ខ្លួន​រួច​រាល់​ក្នុង​ជួល​និយោជិក​មក​ធ្វើ​ការ​ក្នុង​ពាណិជ្ជកម្ម​ របស់​អ្នក​ហើយមែនទេ? អត្ថបទ​បន្ត​បន្ទាប់​ដែល​នឹង​ផ្សាយ​នៅ​ពេល​ខាង​មុខ​នេះ​នឹង​បង្រៀន​ពី​ការ​ ជួល​និយោជិក​មក​ធ្វើការ​ និង​ច្បាប់​ពលកម្ម ដើម្បី​ឲ្យ​ជំនួញ​របស់អ្នក​ត្រឹម​ត្រូវ​តាម​ច្បាប់ ។

No comments: