Tuesday, August 27, 2013

តើ​ Blogger ជា​អ្វី ?

១. តើ​ Blogger ជា​អ្វី ? ១. តើ​ Blogger ជា​អ្វី ?
Blogger គឺ​ជា​គេហទំព័រ​របស់​ក្រុម​ហ៊ុន​ Google ដែល​អនុញ្ញាត​ឲ្យ​យើង​អាច​បង្កើត​ប្លុក​ដោយ​ឥត​គិត​ថ្លៃ។ ការ​បង្កើត​ប្លុក​នេះ​ គឺ​ក្នុង​គោល​បំណង​ដើម្បី​រាប់​មិត្ត​ភក្តិ​ ចែក​រំលែក​ចំនេះ​ដឹង​ ឬ បទ​ពិសោធន៍​ នៃ​អ្វី​មួយ។ ​
មិន​ត្រឹម​តែ​ប៉ុណ្ណោះ​យើង​ក៏​អាច​បង្កើត​ជា​គេហ​ទំព័រ​ផ្ទាល់​ខ្លួន​ដោយ ​ប្រើ Blogger ផង​ដែរ ដោយ​យើង​ Point Domain របស់​យើង​មក​កាន់​ប្លុក​របស់​យើង ម្យ៉ាង​ទៀត យើង​ក៏​យើង​ប្រើ​ប្លុក​ដើម្បី រក​លុយ​តាម Online ផង​ដែរ ដោយ​ការ​ដាក់ Google Ads។
បើ​ប្រៀប​ធៀប​ទៅ​នឹង Wordpress Blogger វា​មាន​លទ្ធភាព​ច្រើន​ជាង ព្រោះ​វា​អនុញ្ញាត​ឲ្យ​យើង​ប្រើ ភាសា JavaScript អាច​កែ​កូដ និង CSS ទៀត​ផង។

២. របៀប​ចុះ​ឈ្មោះ (Register)

ដើម្បី​អាច​ចុះ​ឈ្មោះ​នៅ​ក្នុង Blogger បាន​គឺ​វា​ទាម​ឲ្យ​យើង​មាន Account gmial ជា​មុន​សិន។ បន្ទាប់​ពី​យើង​មាន Account gmail រួច​ហើយ យើង Login ទៅ​ក្នុង Account នោះ។
បន្ទាប់​មក​ទៀត​ទើប​យើង​ចូល​ទៅ​កាន់​អាស័យ​ដ្ឋាន www.blogger.com។ បន្ទាប់​មក​វា​នឹង​បង្ហាញ ទំព័រ​មួយ​ឲ្យ​យើង​វាយ​បញ្ចូល​លេខ​សំងាត់ ហើយ​លេខ​សំងាត់​ដែល​យើង​ត្រូវ​វាយ​បញ្ចូល​នោះ​គឺ​ជា​លេខ​សំងាត់ Account gmail របស់​យើង។
២. របៀប​ចុះ​ឈ្មោះ (Register)
បន្ទាប់​មក វា​នឹង​បង្ហាញ​ទំព័រ​មួយ​ទៀត​ដើម្បី​ឲ្យ​យើង​ចាប់​ផ្តើម​ចុះ​ឈ្មោះ​ រួច​បំពេញ​ពត៌មាន​ផ្សេងៗ បន្ទាប់​មក​ទៀត ចុច​លើ​ប៊ូតុង IN
២. របៀប​ចុះ​ឈ្មោះ (Register)
បន្ទាប់​មក ចុច​លើ​ប៊ូតុង CREATE YOUR BLOG NOW
២. របៀប​ចុះ​ឈ្មោះ (Register)
ជំហ៊ាន​បន្ទាប់​វា​នឹង​បង្ហាញ​ទំព័រ​មួយ​ទៀត​ដែល​តំរូវ​ឲ្យ​យើង​បំពេញ​ ឈ្មោះ ប្លុក និង អាស័យ​ដ្នាន​ទៅ​ឲ្យ​ប្លុក។ ក្នុង​ការ​បំពេញ អាស័យ​ដ្ឋាន​ទៅ​ឲ្យ​ប្លុក​នេះ យើង​ត្រូវ​រក​ឈ្មោះ​ណា​ដែល​គេ​មិន​ទាន់​មាន បើ យើង​បំពេញ​ចំ​ឈ្មោះ​ណា​ដែល​គេ​មាន​រួច​ហើយ វា​នឹង​ឲ្យ​យើង​បំពេញ​ម្តង​ទៀត។
២. របៀប​ចុះ​ឈ្មោះ (Register)
បន្ទាប់​មក ជ្រើស​រើស Template ឲ្យ​ប្លុក​របស់​យើង រួច​ចុច​លើ​ប៊ូតុង IN។
២. របៀប​ចុះ​ឈ្មោះ (Register)
ជា​ចុង​ក្រោយ សូម​ចុច​លើ​ប៊ូតុង IN ម្តង​ទៀត​ដើម្បី​បញ្ចប់​ការ​ចុះ​ឈ្មោះ
២. របៀប​ចុះ​ឈ្មោះ (Register)
ពេល​នេះ ការ​ឈ្មោះ​របស់​យើង​ទទួល​បាន​ជោគជ័យ​ហើយ ហើយ​ខាង​ក្រោម​នេះ​គឺ​ជា​ទំព័រ​ស្វាគមន៍ ។
២. របៀប​ចុះ​ឈ្មោះ (Register)
ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​មុន​នេះ​ដែរ ក្រុម​ហ៊ុន Google បាន​អភិវ​ឌ្ឍន៍​នូវ Interface ថ្មី​ដែល​មាន​ភាព ស្រស់​ស្អាត និង ទាក់​ទាញ ដូច​នេះ អាយ​ធី​កូន​ខ្មែរ សូម​ជ្រើស​រើស Interface ថ្មី​មក​ប្រើ។
ដើម្បី​ផ្តាស់​ប្តូរ យើង​ចុច​លើ Try the updated blogger interface។ ខាង​ក្រោម​នេះ​គឺ​ជា ផ្ទាំង​ស្វាគមន៍​នៃ Interface ថ្មី
២. របៀប​ចុះ​ឈ្មោះ (Register)
ផ្ទាំង​សម្រាប់​ធ្វើ​ការ​ផ្សេងៗ
២. របៀប​ចុះ​ឈ្មោះ (Register)
ប្លុក​របស់​យើង​ដែល​ទើប​តែ​បង្កើត
២. របៀប​ចុះ​ឈ្មោះ (Register)

៣. របៀប Edit Template

ដើម្បី​ចូល​ទៅ​ធ្វើ​ការ​កែប្រែ Template របស់​យើង សូម​ចុច​លើ Template រួច​ទើប​ចុច​លើ Customize
៣. របៀប Edit Template
បន្ទាប់​មក​វា​នឹង​បង្ហាញ​ផ្ទាំង​មួយ ដែល​អនុញ្ញាត​ឲ្យ​យើង​ផ្លាស់​ប្តូរ Template, ទំរង់ Layout, Background , កំណត់​ពណ៌ និង ផ្សេងៗ​ទៀត។
៣. របៀប Edit Template
ដោយ​សារ​តែ Blogger វា​មាន Template តិច និង មាន​លក្ខណៈសាមញ្ញ ដូច​នេះ អាយ​ធី​កូន​ខ្មែរ សូម​នឹង​មិន​លើក​យក​មក​បង្ហាញ​ច្រើន​ទេ ពួក​យើង​នឹង​បង្ហាញ​ពី​ការ​ទាញ​យក Template ស្អាតៗ ពី​គេហ​ទំព័រ​ដទៃ រួច​ទើប Upload ចូល​ប្លុក​របស់​យើង ព្រោះ​វា​មាន​លក្ខណៈ​ស្អាត និង ទាក់​ទាញ​ជាង ការ​ប្រើ Template មាន​ស្រាប់​របស់ Blogger (មាន​នៅ​មេរៀន​បន្ទាប់)។

៤. របៀប Upload Template ថ្មី

ទោះ​បី​ជា Blogger វា​មាន Template មាន​ស្រាប់​តិច​ប៉ុន្តែ​វា​ផ្តល់​លទ្ធ​ភាព​ឲ្យ​យើង​អាច​អាប់​ឡូដ Template ថ្មី​បាន ដូច​នេះ​យើង​អាច​ផ្តាស់​ប្តូរ Template ទៅ​តាម​ដែល​យើង​ពេញ​ចិត្ត។

តើ​យើង​បាន Template របស់ Blogger មក​ពី​ណា?
ចំពោះ Template របស់ Blogger គឺ​មិន​ចាំ​បាច់​បារម្ភ​ទេ មាន​គេហទំព័រ​ជា​ច្រើន ដែល​ផ្តល់​ឲ្យ​យើង ទាញ​យក Template របស់ Blogger ដោយ​ឥត​គិត​ថ្លៃ ដោយ​យើង​គ្រាន់​តែ​ចូល​ទៅ​ក្នុង Google រួច វាយ​ស្វែង​រក​ដូច​ជា Free blogger template download ជា​ដើម។
បន្ទាប់​ពី​បាន​ទាញ​យក Template ដែល​យើង​ពេញ​ចិត្ត​ហើយ ពេល​នេះ​ខ្ញុំ​សូម​បង្ហាញ​ពី​របៀប​អាប់​ឡូដ Template ដែល​យើង​ទើប​តែ​ទាញ​យក​នោះ ឲ្យ​ទៅ​ប្លុក​របស់​យើង។ (សូមចុចទីនេះ ដើម្បីចូលទៅមើល Templateដែលយើងបានទាញយកមកប្រើ)
១. ចុច​លើ Menu Template បន្ទាប់​មក​ចុច​លើ​ប៊ូតុង Backup/Restore ដែល​ស្ថិត​នៅ​ផ្នែក​ខាង​លើ​ខាង​ស្តាំ។
៤. របៀប Upload Template ថ្មី
២. បន្ទាប់​មក​វា​នឹង​បង្ហាញ​ផ្ទាំង​សម្រាប់​ឲ្យ​យើង Browse រក Template ថ្មី​របស់​យើង រួច​ចុច​លើ​ប៊ូ​តុង Open។
សំគាល់ ​ផង ដែរ ពេល​ដែល​យើង​ទាញ​យក Template មក​ពី​គេហទំព័រ​ផ្សេង​មក យើង​ត្រូវ​បន្លា​វា​សិន (unzip) ហើយ Template ថ្មី​នោះ វា​ជា​ប្រភេទ​ឯកសារ .xml ។
៤. របៀប Upload Template ថ្មី
៣. បន្ទាប់​ពី​ស្វែង​រក File Template រួច​យើង​ចុច​លើ​ប៊ូតុង Upload ។
នៅ ​ក្នុង​នោះ​ដែរ មុន​នឹង​យើង​អាប់​ឡូដ Template ថ្មី យើង​ក៏​អាច​ទាញ​យក Template ចាស់​របស់​យើង​ទុក​សិន​បាន​ដែរ ដោយ​ចុច​លើ​ប៊ូតុង Download Full Template។
៤. របៀប Upload Template ថ្មី
៤. នៅ​ពេល​នេះ​ការ​អាប់​ឡូដ Template ថ្មី​របស់​យើង​បាន​សម្រេច​ហើយ ហើយ​ខាង​ក្រោម​នេះ គឺ​ជា Template ថ្មី៖





៥. របៀបផ្លាស់ប្តូរ អាយខុន

មុន​ដំបូង យើង​ចូល​ទៅ​កាន់ Layout រួច​រក​មើល Gadget មួយ​ដែល​មាន​ឈ្មោះ​ថា Favicon រួច​ចុច លើ Edit
៥. របៀបផ្លាស់ប្តូរ អាយខុន
បន្ទាប់​មក Browse រក​អាយ​ខុន ណា​មួយ​ដែល​យើង​ចង់​បាន បន្ទាប់​មក​ចុច​លើ ប៊ូ​តុង Save ជា​ការ​ស្រច។
៥. របៀបផ្លាស់ប្តូរ អាយខុន
ខាង​ក្រោម​នេះ​គឺ​ជា​លទ្ធផល​បន្ទាប់​ពី​យើង​បាន​ផ្លាស់​ប្តូរ​រួច
៥. របៀបផ្លាស់ប្តូរ អាយខុន
សំគាល់: ជាធម្មតាករណីដែលយើងទើបតែដូរភ្លាមៗ​ នោះប្រហែលវាមិនទាន់ចេញលទ្ធផលឲ្យយើងទេ ប្រហែលជារយៈពេលយូរបន្តិចទើបវាដូរ។ តែបើយើងចង់ឃើញភ្លាមៗនោះយើងត្រូវការ clear session ដោយចុច Ctrl + Shift + Delete បន្ទាប់មកចុចប៊ូតុង Clear។

៦. របៀបដាក់ ក្បាលទំព័រ

មុន​ដំបូង ចូល​ទៅ​កាន់ Layout រួច​រក​មើល Gadget មួយ​ដែល​មាន​ឈ្មោះ​ថា Header រួច​ចុច​លើ Edit
៦. របៀបដាក់ ក្បាលទំព័រ
បន្ទាប់​មក​វា​នឹង​បង្ហាញ​ផ្ទាំង​មួយ សម្រាប់​ឲ្យ​យក​ស្វែង​រក​រូប​ភាព​មក​ដាក់​ជា​ក្បាល​ទំព័រ ក្រោយ​ពី​រក​បាន​ហើយ យើង​ចុច​លើ​ប៊ូ​តុង Save។
៦. របៀបដាក់ ក្បាលទំព័រ

៧. របៀប Post អត្ថបទ

ដើម្បី​ធ្វើ​ការ Post អត្ថបទ​យើង​ចុច​លើ​ប៊ូ​តុង Create New Post
៧. របៀប Post អត្ថបទ
បន្ទាប់​មក​វា​នឹង​បង្ហាញ​ទំព័រ​មួយ​ដែល​មាន​ឧបករណ៍​ជា​ច្រើន​សម្រាប់​ ឲ្យ​រៀប​ចំ​អត្ថបទ​របស់​យើង ហើយ​បន្ទាប់​ពី​រៀប​ចំរួច យើង​ចុច​លើ​ប៊ូ​តុង Public ដើម្បី Post លើ​ប្លុក​របស់​យើង។
៧. របៀប Post អត្ថបទ
ក្នុង​​ការ Post អត្ថបទ​នេះ​ ចំនុច​ដែល​សំខាន់​ក្នុង​ជាង​គេ​នោះ គឺ Label។ Label វា​មាន​តួនាទី​សំខាន់ ណាស់​ក្នុង​ការ​រៀប​ចំ​អត្ថបទ​របស់​យើង​ឲ្យ​មាន​សណ្តាប់​ធ្នាប់​ល្អ មាន​របៀប​រៀបរយ ដែល​ធ្វើ​ឲ្យ​អ្នក ទស្សនា​ងាយស្រួលក្នុងការអាន និង ស្វែង​រក​អ្វី​មួយ។
Label គេ​ប្រើ​សម្រាប់​រៀប​ចំ​ទិន្នន័យ ឬ អត្ថបទ​របស់​យើង ទៅ​តាម​​ក្រុម​​របស់​​វា និមួយៗ។
ដូច ​នេះ មុន​នឹង​ធ្វើ​ការ Post អត្ថបទ យើង​ត្រូវ​រៀប​ចំ​ទិន្នន័យ​របស់​យើង​ជា​មុន​សិន ថា​តើ​ប្លុក​របស់​យើង នឹង​មាន​ទិន្នន័យ​អ្វី​ខ្លះ។
ដើម្បី​ឲ្យ​ងាយ​ស្រួល​យល់ ខ្ញុំ​សូម​លើក​យក​ឧទាហរណ៍​ជាក់​ស្តែង​មួយ ដែល​លើក​យក ពី​ទិន្នន័យ​របស់ អាយ​ធី​កូន​ខ្មែរ​មក បង្ហាញ ដូច​ខាង​ក្រោម៖
ប្រភេទទិន្ន័យធំៗ

(១) គន្លឹះថ្មីៗ
(២) ឌីស្សាញ
(៣) ទាញយក

ឧទាហរណ៍​យើង​មាន​ប្រភេទ​ទិន្នន័យធំ​បី​ដូច​ខាង​លើ​ និង​យើង​​នៅ​​មាន​ចែក​ជាប្រភេទ​ទិន្នន័យ​តូចៗ ទៀត ដូច​ខាង​ក្រោម៖
(១) គន្លឹះថ្មីៗ
 (ក) វីនដូ
 (ខ) មេរោគ
 (គ) អ៊ិនធ័រណិត

(២) ឌីស្សាញ
 (ក) Photoshop
 (ខ) Flash
 (គ) Animation

(៣) ទាញយក
 (ក) កម្មវិធីកុំព្យូទ័រ
 (ខ) ហ្គេម
 (គ) វចនានុក្រម
 (ឃ) ពុម្ពអក្សរ
ដូច​បាន​បង្ហាញ​ខាង​លើ យើង​មាន​ប្រភេទ​ទិន្នន័យ​ធំៗ​បី និង ប្រភេទ​ទិន្នន័យ​តូចៗ​ជា​ច្រើន​ទៀត ដូច​នេះ ប្រភេទ​ទិន្នន័យ​ទាំង​អស់​នេះ​ហើយ គឺជា Label។

ខាង​ក្រោម​នេះ ខ្ញុំ​សូម Post អត្ថបទ​មួយ​ដើម្បី​ជា​ឧទាហរណ៍
ឧទាហរណ៍ ​ខ្ញុំ Post អត្ថបទ​​មួយ​ដែល​មាន​ចំណង​ជើង​ថា តើ​មេ​រោគ​ជា​អ្វី? ដូច​នេះ អត្ថ​បទ​របស់​យើង ស្ថិត​នៅ​ក្នុង Label ពីរ​គឺ Label គន្លឹះថ្មីៗ ហើយនឹង Label មេរោគ។
ដើម្បី​កំណត់ Label យើង​ធ្វើ​ដូច​រូប​ខាង​ក្រោម៖
៧. របៀប Post អត្ថបទ
សំគាល់ : ករណី​ពេល​ដែល​យើង Post អត្ថ​បទ​លើក​ក្រោយ ហើយ​វា​ជា Post ដែល​ស្ថិត​នៅ​ក្នុង Label ដែល​យើង​ធ្លាប់​ប្រើ នោះ​យើង​គ្រាន់​តែ​ចុច​ជ្រើស​រើស​ជា​ការ​ស្រច។
៧. របៀប Post អត្ថបទ
នៅ​មេរៀន​បន្ទាប់ យើង​នឹង​បង្ហាញ​ពី របៀប​នៃ​ការ​បង្ហាញ Label ទៅ​លើ​របាខាង នៃ​​ប្លុក របស់យើង។

៨. របៀប​បង្ហាញ Label នៅ​លើ​របាខាង

មុន​ដំបូង​ចុច​លើ Layout រួច​ហើយ​ចុច​លើ Add Gadget ដែល​ស្ថិត​នៅ​របាខាង
៨. របៀប​បង្ហាញ Label នៅ​លើ​របាខាង
បន្ទាប់​មក វា​នឹង​បង្ហាញ​ផ្ទាំង​មួយ​ដែល​មាន Gadget ជា​ច្រើន រួច​យើង​ស្វែង​រក Gadget មួយ​ដែល មាន​ឈ្មោះ​ថា Label រួច​ចុច​លើ​ប៊ូតុង ដែល​មាន​សញ្ញា បូក។
៨. របៀប​បង្ហាញ Label នៅ​លើ​របាខាង
បន្ទាប់​មក​វា​បង្ហាញ​ផ្ទាំង​មួយ សម្រាប់​ឲ្យ​យើង​បំពេញ​ចំណង​ជើង និង កំណត់​ផ្សេងៗ​ទៀត។
ក្នុង​នោះ​ដែរ យើង​មាន​ចំនុច​សំខាន់​ពីរ គឺ៖

(ទី១) បើ​យើង​ជ្រើស​រើស​យក​ All Labels នោះ Gadget របស់​យើង​នឹង​បង្ហាញ Label ទាំង​អស់ ដែល​យើង​មាន។
(ទី២) បើ​យើងជ្រើស​រើស​យក Selected Labels នោះ Gadget របស់​យើង​នឹង​បង្ហាញ​តែ Label ណា​ដែល​យើង​បាន​ជ្រើស​រើស។

ជា ​ធម្មតា​ដើម្បី​ឲ្យ Label យើង​ងាយ​ស្រួល​ដល់​អ្នក​ទស្សនា​ក្នុង​ការ​អាន​នោះ យើង​ជ្រើស​រើស​យក ជំ​រើសទី២ គឺ Selected Labels ដូច​រូប​ខាង​ក្រោម
៨. របៀប​បង្ហាញ Label នៅ​លើ​របាខាង
បន្ទាប់​មក​ចុច​លើ Edit
៨. របៀប​បង្ហាញ Label នៅ​លើ​របាខាង
ពេល​នោះ​វា​នឹង​បង្ហាញ​ផ្ទាំង​មួយ​សម្រាប់​ឲ្យ​យើង​ជ្រើស​រើស Label ណា​ដែល​យើង​ចង់​បង្ហាញ។
ដោយ Gadget នេះ ខ្ញុំ​ចង់​បង្ហាញ Label ដែល​ជា​ប្រភេទ​ទិន្នន័យ​ធំៗ ដូចនេះ យើង Check លើ​តែ Label ណា​ដែល​ជា Label ជា​ប្រភេទ​ទិន្នន័យ​ធំៗ​បាន​ហើយ រួច​ចុច​លើ​ប៊ូតុង Done។
៨. របៀប​បង្ហាញ Label នៅ​លើ​របាខាង
ពេល​នេះ យើង​ទទួល​បាន Gadget ដែល​សម្រាប់​បង្ហាញ Label ដែល​ជា​ប្រភេទ​ទិន្នន័យ​ធំៗ​ហើយ។
ដូចនេះ ពេល​ដែល​យើង​ចង់​បង្ហាញ ប្រភេទ​ទិន្នន័យ​តូចៗ​ទៀត​ យើង​ក៏​ធ្វើ​ស្រដៀង​នឹង​វិធី​ខាង​លើ ដែរ ដោយ​បង្កើត Gadget មួយ រួច​ជ្រើស​រើស Label ដែល​ជា​ប្រភេទទិន្នន័យ​តូចៗ​ទៅ ជា​ការ​ស្រេច។
ដូច​រូប​ខាង​ក្រោម
៨. របៀប​បង្ហាញ Label នៅ​លើ​របាខាង
សំគាល់: ដើម្បី​ផ្តាស់​ប្តូរ​ទីតាំ​នៃ Gadget ​យើង​គ្រាន់​តែ​ចាប់​ទាញ​វា រួច​យក​ទៅ​ដាក់​កន្លែង​ដែល​យើង​ចង់​បាន​ រួច​ចុច​លើ​ប៊ូតុង Save Arrangement។
ហើយ​ករណី​បើ​ចង់​លុប​វា​វិញ យើង​ចុច​លើ Edit រួច​ចុច​លើ​ប៊ូតុង Remove។
លទ្ធផល
៨. របៀប​បង្ហាញ Label នៅ​លើ​របាខាង

៩. របៀប​កំណត់​ចំនួន​ការ​បង្ហាញ Post នៅ​លើ​ទំព័រ​ដើម

ការ​កំណត់​ចំនួន Post នេះ​ក៏​មាន​សារ​សំខាន់​ដែរ ព្រោះ​បើ Post របស់​យើង​មាន​ច្រើន​ពេល​នៅ​លើ ទំព័រ​ដើម វា​អាច​បណ្តាល​ឲ្យ​ប្លុក​របស់​យើងដើរ​យឺត​ពេល​ដែល​អ្នកទស្សនា​បើក​ចូល។

ដូច​នេះ ដើម្បី​កំណត់​ចំនួន​ការ​បង្ហាញ Post យើង​ចូល​ទៅ​កាន់ Setting រួច​ចុច​លើ Posting and Comments
៩. របៀប​កំណត់​ចំនួន​ការ​បង្ហាញ Post  នៅ​លើ​ទំព័រ​ដើម
បន្ទាប់​មក​កំណត់ ចំនួន Post ទៅតាមដែលយើងចង់បាន ដូច​រូប​ខាង​ក្រោម
៩. របៀប​កំណត់​ចំនួន​ការ​បង្ហាញ Post  នៅ​លើ​ទំព័រ​ដើម

១០. របៀប​បង្ហាញ​អត្ថបទ​ពេញ​និយម

ការ​បង្ហាញ​អត្ថបទ​ពេញ​និយម​នេះ គឺ​បង្ហាញ​អត្ថបទ​ណា​ដែល​មាន​អ្នក​ទស្សនា​ចូល​មើល​ច្រើន​ជាង គេ។
ដើម្បី​បង្ហាញ មុន​ដំបូង​ចូល​ទៅ Add Gadget នៅ​របា​ខាង
១០. របៀប​បង្ហាញ​អត្ថបទ​ពេញ​និយម
បន្ទាប់​មក​ស្វែង​រក Gadget មួយ​ដែល​មាន​ឈ្មោះ​ថា Popular Post រួច​ចុច Add វា។
១០. របៀប​បង្ហាញ​អត្ថបទ​ពេញ​និយម
ពេល​នោះ​វា​នឹង​បង្ហាញ​ផ្ទាំង​មួយ​សម្រាប់​ឲ្យ​យើង​ធ្វើ​ការ​កំណត់​ផ្សេង បន្ទាប់​ពី​កំណត់​រួច ចុច​លើ ប៊ូតុង Save ជា​ការ​ស្រេច។
១០. របៀប​បង្ហាញ​អត្ថបទ​ពេញ​និយម

១១. របៀប​បង្ហាញ រូប​ភាព​នៅ​របាខាង

មុន​ដំបូង​ចូល​ទៅ Add Gadget នៅ​របា​ខាង បន្ទាប់​មក​ទៀត​ស្វែង​រក Gadget មួយ​ដែល​មាន​ឈ្មោះ​ថា Picture រួចចុច Add វា
១១. របៀប​បង្ហាញ រូប​ភាព​នៅ​របាខាង
បន្ទាប់​វា​នឹង​បង្ហាញ​ផ្ទាំង​មួយ​ទៀត ដែល​អាច​ឲ្យ​យើង Browse រក​រូប​ភាព និង អាច Link នៃ​គេហ​ទំព័រ​ណា​មួយ ហើយ​ពេល​អ្នក​ទស្សនា​ចុច​លើ​រូបភាព​នោះ វា​នឹង​ទៅ​កាន់ គេហ​ទំព័រ​នោះ បន្ទាប់​ពីបំពេញរួច​ហើយ​ចុច​លើ​ប៊ូតុង​ Save។
១១. របៀប​បង្ហាញ រូប​ភាព​នៅ​របាខាង

១២. របៀប​ដាក់ music player លើ Blogspot

Blogspot វា​ផ្តល់​លទ្ធភាព​ឲ្យ​យើង​ជា​ច្រើន ក្នុង​ការ​សរសេរ​កូដ​បន្ថែម ព្រម​ទាំង​កូដ JavaScript ផង ដែរ។
នៅ​ពេល​នេះ​ខ្ញុំ​នឹង​បង្ហាញ​ពី​របៀប​ដាក់ music player នៅ​លើ​ប្លុក​របស់​យើង ដើម្បី​ឲ្យ​អ្នក ទស្សនា​អាច​ស្តាប់​បទ​ចំរៀង​ពិរោះ​ៗ ជា​ការ​កំសាន្ត​អារម្មណ៍។
ដើម្បី​បាន music player មក​ដាក់​លើ​ប្លុក​របស់​យើង យើង​ត្រូវ​អនុវត្ត​តាម​វិធី​ខាង​ក្រោម៖
១. ស្វែង​រក​គេហ​ទំព័រ​ណា​ដែល​ផ្តល់​កូដ music player ដោយ​ឥត​គិត​ថ្លៃ។ មាន​គេហ​ទំព័រ​ជា​ច្រើន ដែល​ផ្តល់​ឲ្យ​យើង​ដោយ​ឥត​គិត​ថ្លៃ តែ​ពេល​នេះ ខ្ញុំ​សូម​លើក​យក​គេហ​ទំព័រ​មួយ គឺ singingbox.org
១២. របៀប​ដាក់ music player លើ Blogspot
ដូច​នេះ សូម​ចុច​ទី​នេះ ដើម្បី​ចូល​ទៅ​កាន់​គេហ​ទំព័រ​នោះ រួច​ធ្វើ​ការ​ចុះ​ឈ្មោះ​ជា​សមាជិក រួច Login។
២. បន្ទាប់​ពី​យើង Login រួច​ហើយ យើង​ចូល​ទៅ Contro Panel ពេល​នឹង​ឃើញ Menu ដូច​រូប​ខាង​ក្រោម
១២. របៀប​ដាក់ music player លើ Blogspot
ដូច​រូប​ខាង​លើ ជា​មុន​ដំបូង​យើង​មាន​បី​ដំណាក់​កាល៖
(១). Playlist Manager: កែ​ប្រែ និង បន្ថែម​បទ​ចំរៀង​ទៅ​ក្នុង List
(២). Change player skin color: កែ​តម្រូវ​រូប​រាង music player របស់​យើង
(៣). Get Embed codeយក​កូដ​ទៅ​ដាក់​ ប្លុក​របស់​យើង

របៀប​បន្ថែម​បទ​ចំរៀង​ទៅ​ក្នុង Playlist

ចូល​ទៅ​ក្នុង Playlist manager បន្ទាប់​មក​វា​នឹង​បង្ហាញ​ដូច​រូប​ខាង​ក្រោម៖
១២. របៀប​ដាក់ music player លើ Blogspot
បន្ទាប់​មក​យើង​ចុច​លើ Add new song បន្ទាប់​មក​វា​នឹង​បង្ហាញ​ទំព័រ​មួយ​ទៀត ដើម្បី​ឲ្យ​យើង​បំពេញ ចំនង​ជើង​បទ​ចំរៀង និង អាស័យ​ដ្ឋាន​នៃ​ឯក​សារ​ចំរៀង​របស់​យើង ( URL )។ បន្ទាប់​ពី​បំពេញ​រួច​រាល់ ហើយ​ចុច​លើ​ប៊ូតុង Add ជា​ការ​ស្រេច។ ហើយ​យើង​ធ្វើ​ដូច​នេះ​ដដែលៗ​ដើម្បី​បន្ថែម​បទ​ចំរៀង​ជា ច្រើន​ទៅ​តាម​ដែល​យើង​ចង់​បាន។
១២. របៀប​ដាក់ music player លើ Blogspot

របៀប​យក​កូដ​ទៅ​ដាក់​លើ​ប្លុក

យើង​ចូល​ទៅ​កាន់ Control Panel វិញ រួច​ចុច​លើ Get Embed Code នៅ​ពេល​នោះ​វា​នឹង​បង្ហាញ ទំព័រ​មួយ​ទៀត​ដែល​អាច​ឲ្យ​យើង​ធ្វើ​ការ​កំណត់​ផ្សេង​ៗ​ទៀត ដូច​ជា កំណត់​ឲ្យ​វា​លេង​បទ​ចំរៀង ដោយ​ស្វ័យ​ប្រវត្តិ​ជា​ដើម។ ហើយ​សំខាន់​នោះ គឺ​វា​ឲ្យ​យើង Copy code នៃ music player ទៅ​ដាក់ លើ​ប្លុក​របស់​យើង។
១២. របៀប​ដាក់ music player លើ Blogspot
៣. បន្ទាប់​ពី​យើង Copy code រួច​ហើយ យើង Login ចូល​ទៅ​ប្លុក​របស់​យើង រួច​បន្ថែម Gadget HTML/JavaScript ។
១២. របៀប​ដាក់ music player លើ Blogspot
បន្ទាប់​មក​ទៀត past code ដែល​យើង​បាន Copy ដាក់​ក្នុង Gadget នេះ រួច​ចុច​លើ​ប៊ូតុង Save។
១២. របៀប​ដាក់ music player លើ Blogspot
ខាង​ក្រោម​នេះ​គឺ​ជា music player ដែល​យើង​បាន​ធ្វើ៖
១២. របៀប​ដាក់ music player លើ Blogspot

១៣. របៀបដាក់ Facebook Like Box នៅលើ Blogspot

Facebook Like Box គឺ​ជា​ការ​បង្ហាញ Facebook Page របស់​យើង​មក​ដាក់​នៅ​លើ​ប្លុក ឬ គេហ​ទំព័រ ដើម្បី​ឲ្យ​មិត្ត​អ្នក​ទស្សនា​ជួយ​គាំទ្រ និង ជួយ​ចុច like។
ការ​ដាក់ Facebook Like Box នេះ​កំពុង​តែ មាន​ការ​ពេញ​និយម​ពី​សំណាក់​ម្ចាស់​ប្លុក ឬ គេហ​ទំព័រ ទូទាំង​ពិភព​លោក។ នៅ​ពេល​នេះ អាយ​ធី​កូន​ខ្មែរ នឹង​បង្ហាញ​ពី​របៀប​ធ្វើ​ដូច​ខាង​ក្រោម៖
១. មុន​ដំបូង​យើង​ត្រូវ​បង្កើត Page ជា​មុន​សិន (របៀប​បង្កើត Page )
២. ចូល​ទៅ​កាន់ Page របស់​យើង​រួច​ចំលង URL របស់ Page
១៣. របៀបដាក់ Facebook Like Box នៅលើ Blogspot
៣. បន្ទាប់​មក​ចុច​លើ Edit Page → Resources → Use Social Plugin
បន្ទាប់​មក​ជ្រើស​រើស​យក Like Box។ យើង​អាច​មាន​ជម្រើស​ផ្សេងៗ​ទៀត ដូច​ជា Like Button, Login Button និង ជា​ច្រើន​ទៀត។
១៣. របៀបដាក់ Facebook Like Box នៅលើ Blogspot
៤. បន្ទាប់​មក Past URL page ដែល​យើង​បាន Copy នៅ​ក្នុង​ប្រអប់ Facebook Page URL ហើយ​យើង​អាច​ធ្វើ​ការ​កែ​ប្រែ​មួយ​ចំនួន​ទៀត​នៅ​ខាង​ក្រោម ទៅ​តាម​ដែល​យើង​ចង់​បាន។
១៣. របៀបដាក់ Facebook Like Box នៅលើ Blogspot
៥. ចុច​លើ​ប៊ូតុង Get Code បន្ទាប់​មក Copy កូដ​យក​ទៅ​ដាក់​ក្នុង HTML/JavaScript Gadget នៃ​ប្លុក​របស់​យើង​ជា​ការ​ស្រច។
១៣. របៀបដាក់ Facebook Like Box នៅលើ Blogspot


១៤. របៀប​នាំ​ចេញ (Export) ទិន្នន័យ​ពី​វដប្រេស (Wordpress) ទៅ​ប្លុក​ស្ពត (Blogspot)

១៤. របៀប​នាំ​ចេញ (Export) ទិន្នន័យ​ពី​វដប្រេស (Wordpress) ទៅ​ប្លុក​ស្ពត (Blogspot)
តើ​មិត្ត​ទាំង​អស់​គ្នា​កំពុង​តែ​ប្រើ​ប្រាស់ វដ​ប្រេស មែន​ទេ​? តើ​មាន​គិត​ថា​ចង់​ដូរ​ទៅ​ជា​ប្រើ ប្លុក​ស្ពត ដែរ​ឬ​ទេ?
ថ្ងៃ​នេះ ពួក​យើង​នឹង​បង្ហាញ​របៀប​នាំចេញ​ទិន្នន័យ​ពី វដ​ប្រេស ទៅ​ប្លុក​ស្ពត ដោយ​យើង​មិន​ចាំ​ទៅ រៀប​ចំ​ទិន្នន័យ​យើង​សារ​ជា​ថ្មី​នោះ​ទេ។ ជា​ការ​ពិត​ណាស់ វិធី​សាស្ត្រ​នេះ ពិត​ជា​មាន​សារៈ​សំខាន់ ខ្លាំង​ណាស់​សម្រាប់​អ្នក​ប្រើ​ប្រាស់​ប្លុក។ មិន​ចាំ​បាច់​ថា ទាល់​តែ​ផ្លាស់​ប្តូរ​ទៅ​ប្រើ​ប្លុក​ស្ពត​ចាំ​ធ្វើ​ការ នាំ​ចេញ​នោះ​ទេ យើង​ក៏​អាច​ធ្វើ​ការ​នាំ​ចេញ​ទិន្នន័យ​របស់​ប្លុក វដប្រេស យើង​ទុក​ដើម្បី​ការ​ពារ​ក្រែង ប្លុក​វដ​ប្រេស​របស់​យើង​មាន​បញ្ហា​អ្វី​មួយ​ដោយ​មិន​អាច​នឹក​ស្មាន​ដល់​ ដែល​នាំ​ឲ្យ​យើង​អាច​បាត់​បង់ ទិន្នន​ន័យ​ដែល​យើង​បាន​ខិត​ខំ​ស្វែង​រក និង រៀប​ចំ​ជា​យូរ​មក​ហើយ​។

១. មុន​ដំបូង​យើង Login ចូល​ទៅ គណនី​វដប្រេស របស់​យើង ដែល​ចង់​ធ្វើ​ការ​នំាំ​ចេញ រួច​ចុច​លើ ឧបករណ៍ → នាំចេញ
១៤. របៀប​នាំ​ចេញ (Export) ទិន្នន័យ​ពី​វដប្រេស (Wordpress) ទៅ​ប្លុក​ស្ពត (Blogspot)
សំគាល់:
ដូច​គ្នា ​នេះ​ដែរ បើ​យើង​ចង់​នាំ​ចូល​នូវ​ទិន្នន័យ​ពី​ XML ដែល​យើង​បាន​រក្សា​ទុក ​មក​ដាក់​ក្នុង ប្លុក​វដប្រេស របស់​យើង យើង​ចូល​ទៅ ឧបករណ៍ → នាំចូល ។
២. បន្ទាប់​មក​វា​នឹង​ឲ្យ​យើង​ជ្រើស​រើស​ថាតើ យើង​ចង់​នាំ​ចេញ​ទាំង​អស់,ទំព័រ ឬ នាំ​ចេញ​តែ​ប្រកាស ទៅ​តាម​ដែល​យើង​ចង់​បាន បន្ទាប់​មក​ទៀត​ចុច​លើ​ប៊ូតុង ដោន​ឡូដ​ឯក​សារ​នាំ​ចេញ
១៤. របៀប​នាំ​ចេញ (Export) ទិន្នន័យ​ពី​វដប្រេស (Wordpress) ទៅ​ប្លុក​ស្ពត (Blogspot)
បន្ទាប់​មក​វា​នឹង​ឲ្យ​យើងរ​ក្សា​ទុក​ទិន្នន័យ​របស់​យើង ដែល​វា​បំលែង​ជា ឯក​សារ XML។
១៤. របៀប​នាំ​ចេញ (Export) ទិន្នន័យ​ពី​វដប្រេស (Wordpress) ទៅ​ប្លុក​ស្ពត (Blogspot)
បន្ទាប់​ពី​យើង Save រួច​ហើយ ដើម្បី​ចូល​ទៅ​កន្លែង​រក្សា​ទុក​របស់​វា យើង Mouse ស្តាំ​លើ ឈ្មោះ File របស់​យើង រួច​យក Opening Containing Folder

៣. បន្ទាប់​មក​ចូល​ទៅ​កាន់​គេហ​ទំព័រ wordpress2blogger រួច Browse យក ឯក​សារ XML ដែល​យើង​ទើប​តែ​នាំ​ចេញ​ពី វដប្រេស ដើម្បី​បំលែង​ទៅ​ជា ឯកសារ XML ដែល​ត្រូវ​ជាមួយ​នឹង ប្លុក​ស្ពត​។
១៤. របៀប​នាំ​ចេញ (Export) ទិន្នន័យ​ពី​វដប្រេស (Wordpress) ទៅ​ប្លុក​ស្ពត (Blogspot)
បន្ទាប់​ពី​បំលែង​រួច វា​នឹង​បង្ហាញ​ផ្ទាំង​មួយ​ដើម្បី​ឲ្យ​យើង រក្សា​ទុក​ឯកសារ XML ថ្មី ដើម្បី​យក​ទៅ នាំ​ចូល​ទៅ​ក្នុង​ប្លុក​ស្ពត​។
១៤. របៀប​នាំ​ចេញ (Export) ទិន្នន័យ​ពី​វដប្រេស (Wordpress) ទៅ​ប្លុក​ស្ពត (Blogspot)
៤. បន្ទាប់​មក​យើង​ចូល​ទៅ​គណនី ប្លុក​ស្ពត ដើម្បី​ធ្វើ​ការ​នាំ​ចូល ដោយ​ចុច​លើ Setting → Other → Import Blog
១៤. របៀប​នាំ​ចេញ (Export) ទិន្នន័យ​ពី​វដប្រេស (Wordpress) ទៅ​ប្លុក​ស្ពត (Blogspot)
បន្ទាប់​មក Browse ទៅ​រក ឯក​សារ XML ដែល​យើង​ទើប​តែ​បំលែង​រួច បន្ទាប់​មក​បំពេញ តួរ​អក្សរ​នៅ​ក្នុង​ប្រអប់​តាម​រូបភាព ដែល​វា​ឲ្យ រួច​ចុច​លើ​ប៊ូតុង Import Blog។
១៤. របៀប​នាំ​ចេញ (Export) ទិន្នន័យ​ពី​វដប្រេស (Wordpress) ទៅ​ប្លុក​ស្ពត (Blogspot)
៥.បន្ទាប់​ពី Import ទិន្នន័យ​របស់​យើង​មិនទាន់​ផ្សាយ​នោះ​ទេ ដូចនេះ​ត្រូវ​ចូល​ទៅ Post → Imported រួច​ជ្រើស​រើស​ប្រកាស​ទាំង​អស់ រួច​ចុច​លើ​ប៊ូតុង Publish ជា​ការ​ស្រេច។
១៤. របៀប​នាំ​ចេញ (Export) ទិន្នន័យ​ពី​វដប្រេស (Wordpress) ទៅ​ប្លុក​ស្ពត (Blogspot)
ខាង​ក្រោម​នេះ គឺ​ជា​លទ្ធផល
១៤. របៀប​នាំ​ចេញ (Export) ទិន្នន័យ​ពី​វដប្រេស (Wordpress) ទៅ​ប្លុក​ស្ពត (Blogspot)


. ដាក់ Music Player នៅ​ក្នុង Blogger ជា​មួយ SCM Music Player

SCM Music Player គឺ​ជា​កម្ម​វិធី​ចាក់​ចំរៀង​នៅ​លើ​គេហ​ទំព័រ ប្រើ​ឥត​គិត​ថ្លៃ និង ផ្តល់​ភាព​ងាយ​ស្រួល​ដល់ Blogger ទាំង​អស់​ក្នុង​ការ​ដាក់​កម្ម​វិធី​ចំរៀង​នៅ​លើ blog របស់​ខ្លួន​។

កម្មវិធី​ចាក់​ចំរៀង​នេះ វា​មិន​មែន​ប្រើ​បាន​តែ​នៅ​ក្នុង Blogger នោះ​ទេ តែ​វា​អាច​ប្រើ​ជា​មួយ​នឹង blog ផ្សេង​ៗ​ទៀត​ដូច​ជា Tumbl ជា​ដើម​។
លក្ខណៈ​ពិសេស​របស់ SCM Music Player- Continous Playback Cross Pages : កម្ម​វិធី​ចាក់​ចំរៀង​នេះ​បង្ហាញ​នៅ Top Navigation Bar ដូច​នេះ​ទោះ​យើង​ប្តូរ​ទៅ​ទំព័រ​ផ្សេង វា​នៅ​តែ​លេង ចំ​រៀង​ដដែល​។
- Full Featured Control : មាន​ពេញ​លក្ខណៈ​ដូច​ជា លេង, ឈប់, បន្ទាប់, ថយ​ក្រោយ, ខា, លេង​សារ​ឡើង​វិញ​ជា​ដើម​។
- Custom Skins : មាន​រូប​រាង​ជា​ច្រើន​សម្រាប់​ជ្រើស​រើស និង ក៏​អាច​រចនា​ដោយ​ខ្លួន​ឯង​ជា​មួយ​នឹង CSS ក៏​បាន​។
- Dynamic Playlist : យើង​អាច​បង្កើត Playlist ដោយ​យក​ចំរៀង​មក​ពី Mp3 file, SoundCloud, Youtube។
- Flexible UI : អាច​កំណត់​ឲ្យ​វា​នៅ ខាង​លើ​បំផុត​នៃ​គេហ​ទំព័រ ឬ ខាង​ក្រោម ជា​ដើម​។
- ងាយ​ស្រួល​ក្នុង​ការ​តំលើង​។

ខាង​ក្រោម​នេះ គឺ​ជា​ជំហ៊ាន សម្រាប់​ដាក់ Music Player នៅ​ក្នុង Blogger
១. ចូល​ទៅ​កាន់​គេហ​ទំព័រ SCM Music Player និង ជ្រើស​រើស​រូប​រាង Player ណា​មួយ​ដែល​យើង​ពេញ​ចិត្ត រួច​ចុច​លើ​ប៊ូតុង Next
១៥. ដាក់ Music Player  នៅ​ក្នុង Blogger ជា​មួយ SCM Music Player
២. ក្នុង​ដំណាក់​កាល​នេះ គឺ​វា​ឲ្យ​យើង​បង្កើត Playlist ដោយ​យើង​មាន​ជំរើស​ពីរ គឺ Manual Playlist ជា Playlist បង្កើត​ឡើង​ដោយ​យក Song URL ផ្ទាល់ និង មួយ​ទៀត​គឺ RSS Podcast/SoundCloud Sets/ Youtube Playlist ដែលជា Playlist ដែល​យើង​យក​ចំរៀង​ចេញពី SoundCloud ឬ Youtube។
ក្នុង​ការ​បង្កើត​នេះ អាយ​ធី​កូន​ខ្មែរ ជ្រើស​យក​ជំរើស​ទី១ គឺ ប្រើ MP3 link។
យើង​គ្រាន់​តែ​បំពេញ ចំណង​ជើង និង Mp3 link ច្រើន​តិច ទៅ​តាម​ដែល​យើង​ចង់​បាន ដូច​រូប​ខាង​ក្រោម
១៥. ដាក់ Music Player  នៅ​ក្នុង Blogger ជា​មួយ SCM Music Player
ចំពោះ Mp3 link គឺ​ជា link ផ្ទាល់​របស់ mp3 ដែល​មាន​ទំរង់ http://www.exame.com/.../song.mp3 ហើយ​យើង​អាច​យក Link របស់ Mp3 តាម​គេហទំព័រ​ចំរៀង​ណា​មួយ និង ចាប់ Link ​វា​តាម​រយៈ IDM។
៣. ដំណាក់​កាល​ចុង​ក្រោយ គឺ​យើង​អាច​កំណត់ ដូច​ជា ការ​លេង និង រូប​រាង​របស់ Player របស់​យើង​។
១៥. ដាក់ Music Player  នៅ​ក្នុង Blogger ជា​មួយ SCM Music Player
បន្ទាប់​មក​ទៀត​ចុច​លើ ប៊ុតុង Done រួចចំលង កូដ Player របស់យើងទុក
១៥. ដាក់ Music Player  នៅ​ក្នុង Blogger ជា​មួយ SCM Music Player
៤. ចូល​ទៅ​បើក​ប្លុក រួច​បង្កើត widget HTML/JavaScript រួច past កូដ​នៅ​ក្នុង​នេះ រួច Save ជា​ការ​ស្រេច​។
ចំពោះ widget ដែល​យើង​បង្កើត​មុន​នេះ យើង​អាច​ដាក់​នៅ​ទី​តាំង​ណា​ក៏​បាន ហើយ​លទ្ធផល នឹង​ចេញ​ដូច​រូប​ខាង​ក្រោម។
១៥. ដាក់ Music Player  នៅ​ក្នុង Blogger ជា​មួយ SCM Music Player

No comments: