ទំព័រផ្សព្វផ្សាយ
និស្សិតបញ្ចប់ថ្នាក់ មហាវិទ្យាល័យច្រើនតែមានតួនាទីថ្មីគឺជាអ្នកស្វែងរកការងារ ហើយពួកគេនឹងខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តទៅលើការមើលទំព័រ ផ្សព្វផ្សាយដើម្បីការងារ។ ពួកគេអាចនឹងចំណាយពេលវេលាដ៏ច្រើនដើម្បីមើលទៅលើគ្រប់ក្រុមនៃ ការងារ ក៏ដូចជាធ្វើការស្វែងរកការងារតាមអ៊ីនធើណេតដែលសាកសមនឹងជំនាញ របស់ពួកគេ។ សាកលវិទ្យាល័យនិងមហាវិទ្យាល័យមួយចំនួនមានទំព័រនៅលើគេហទំព័រ របស់ខ្លួនដែលមានផ្សព្វផ្សាយពីការងារសម្រាប់និស្សិតដែលកំពុងរៀនឬ និស្សិតដែលរៀនចប់ ហើយវិទ្យាស្ថានអប់រំច្រើនតែមានដាក់ផ្ទាំងព័ត៌មាននៅកន្លែងណាមួយ ក្នុងបរិវេណវិទ្យាស្ថានសម្រាប់ក្រុមហ៊ុនបិទផ្សាយពីឱកាសការងារ។
បណ្តាញទំនាក់ទំនង
និស្សិតបញ្ចប់ការសិក្សា ថ្នាក់មហាវិទ្យាល័យប្រហែលជាបានបង្កើតបណ្តាញទំនាក់ទំនងជាច្រើនក្នុង កំឡុងពេលប៉ុន្មានឆ្នាំនៃការសិក្សា។ នៅពេលដែលដល់ពេលធ្វើការស្វែងរកការងារ បណ្តាញទាំងនេះអាចមានប្រយោជន៍ចំពោះពួកគេ។ និស្សិតដែលបានចំណាយពេលធ្វើការស្ម័គ្រចិត្តក្នុងអង្គភាពណាមួយ ប្រហែលជាអាចធ្វើការផ្លាស់ប្តូរបានយ៉ាងរលូនពីនិស្សិតស្ម័គ្រចិត្ត ទៅជាបុគ្គលិកមានប្រាក់បៀវត្សរ៍ ប្រសិនបើតំណែងនោះនៅទំនេរ ព្រោះពួកគេមានបទពិសោធន៍ជាក់ស្តែងរួចទៅហើយ បើទោះបីជាវាមិនមែនជាបទពិសោធន៍ដែលបានទទួលប្រាក់កម្រៃក៏ដោយ។ បណ្តាញទំនាក់ទំនងផ្សេងទៀតដែលនិស្សិតអាចពឹងផ្អែកបាននៅពេលស្វែងរក ការងារពេលបញ្ចប់ការសិក្សាមានដូចជា សមាគមអប់រំ ក៏ដូចជាទំនាក់ទំនងដែលបានបង្កើតជាមួយនឹងគ្រូណែនាំដែលអាចនឹងដឹង ពីឱកាសការងារផ្សេងៗ។ ចំពោះនិស្សិតបញ្ចប់ការសិក្សាមួយចំនួន ការស្វែងរកការងារអាចនឹងមានលក្ខណៈសាមញ្ញបំផុតដែលគ្រាន់តែប្រគល់ ប្រវត្តិរូបទៅឱ្យអ្នកដែលស្គាល់ដែលកំពុងតែស្វែងរកបុគ្គលិកថ្មី។
ជំនួយក្នុងការស្វែងរកការងារ
មហាវិទ្យាល័យមួយចំនួន ផ្តល់ជំនួយក្នុងការស្វែងរកការងារធ្វើ ដែលមានន័យថា និស្សិតដែលបញ្ចប់ការសិក្សាប្រហែលជាបញ្ចប់ការអប់រំរបស់ពួកគេ ជាមួយនឹងការងារដែលបានរៀបចំទុកសម្រាប់ពួកគេ ឬយ៉ាងហោចណាស់ក៏ទទួលបានជំនួយពីសាលានៅពេលដែលពួកគេស្វែងរកការងារ។
ភ្នាក់ងារស្វែងរកការងារក៏អាចជាជម្រើសសម្រាប់និស្សិតបញ្ចប់ការសិក្សាផងដែរ។
No comments:
Post a Comment