Tuesday, August 27, 2013

សំនួរ​ និង​ចំលើយ​នីតិធនាគារ


រៀបរៀងដោយ៖ លោក ងួន មង្គល
I.   . ចូរនិយាយពីនិទ្ទេសតាមចំណង់​ (ទាមទារ) មូលប្បទានប័ត្រ​ ?   គឺនៅពេលចេញផ្សាយមូលប្បទានប័ត្រគូភាគីអាចព្រមព្រៀងគ្នាក្នុងការបន្ថែមនូវនិទ្ទេសមួយចំនួតាមការចង់បានរបស់គូភាគីមានន័យ​​ថាគេអាចបំពេញបន្ថែមនូវលក្ខខណ្ឌដែលគេចង់បាន ការទាមទារនោះធ្វើឡើងដោយអត្តគាហកៈទៅបហារ័ក និទ្ទេសតាមចំណង់មាន គឺ
-     ហត្ថលេខាធ្វើដោយរូបិយបដិភោគ គឺការធានាពីតតិយជន​ (ការធានាដោយបុគ្គល) ​តតិយជនជាអ្នកសងជំនួសមានន័យថាជាការសុំឲ្យតតិយជនធានាថានៅ​​ក្នុងគណនីនោះពិតជាមានលុយមែន
-     បដិញ្ញាបង្វិលវិញដោយគ្មានសោហ៊ុយ វិរុទ្ធវាទមានន័យថានៅពេលបង្ហាញមូលប្បទានប័ត្រហើយ​​មិនត្រូវបានទូទាត់សងប្រាក់​(គណនីគ្មាន​​លុយ)​ត្រូវបង្វិល​​មកវិញ
-     ការធានាដោយធនាគារបហារិត មានន័យថាជាការទាមទារ​​ឲ្យមានសេចក្តីបញ្ជាក់ពីការធានាចំណាយដែលធ្វើឡើងដោយធនាគារបហារិត
. ចូរនិយាយពីបិដ្ឋិលេខមូលប្បទានប័ត្រ​ ?
    បិដ្ឋិលេខមូលប្បទានប័ត្រគឺជាការផ្ទរមូលប្បទានប័ត្រពីម្នាក់ទៅម្នាក់ដោយការផ្ទេរនោះធ្វើនៅលើខ្នងមូលប្បទានប័ត្រនិង​​មានសរសេរចារនិទ្ទេសថា​ “សូមទូទាត់តាម​​​បញ្ជារបស់​...(ឈ្មោះ​)” រួចមានចុះកាលបរិច្ឆេទ និងចុះហត្ថលេខា នៅលើខ្នង​​មូលប្បទានប័ត្រ​​ដើម្បីទូទាត់​​​សងចំពោះបុគ្គលណាមួយច្បាស់លាស់ បិដ្ឋិលេខនេះគឹជា​​ប្រតិបត្តិការដែលអាចឆ្លុះបញ្ជាំងពីចរិត​​ដែលអាចជួញដូរបាន​​​តែ​​មួយគត់របស់មូលប្បទានប័ត្រ បិដ្ឋិលេខមូលប្បទានប័ត្រ​​ចែក​​ចេញជា​​ គឺបិដ្ឋិលេខដែលផ្ទេរកម្មសិទ្ធិនិងបិដ្ឋិលេខមិនផ្ទេរ​​កម្មសិទ្ធិ
-     បិដ្ឋិលេខដែលផ្ទេរកម្មសិទ្ធិៈ គឺជាការផ្ទេរនូវចំនួនទឹកប្រាក់​​នៅលើ​​មូលប្បទានមូលប្បទានប័ត្រនោះទៅឲ្យបុគ្គលម្នាក់ទៀត​​ដោយតលក្ខខណ្ឌមានន័យថាផ្ទេរភាពជាកម្មសិទ្ធិនៃមូលប្បទានប័ត្រទៅឲ្យបុគ្គលម្នាក់​​​​ទៀត ហើយដែលបុគ្គល​​នោះអាចធ្វើបិដ្ខិលេខបន្តទៀតបានជាបន្តបន្ទាប់រហូតដល់អស់កន្លែងសរសេរទើបច្បាប់អនុញ្ញាតឲ្យបិទក្រដាសភ្ជាប់​​បន្ថែមដើម្បីអាចធ្វើបិដ្ឋិលេខបន្តលើនោះទៀតបានដែលគេហៅថា អនុប័ត្រ
-     បិដ្ឋិលេខមិនផ្ទេរកម្មសិទ្ធិៈ គឺជាការផ្ទេរសិទ្ធិទៅឲ្យបុគ្គលម្នាក់ទៀតដើម្បីបើកប្រាក់ជំនួសខ្លួនដោយមិនបានផ្ទេរនូវភាពជាម្ចាស់កម្មសិទ្ធិនៃចំនួនទឺកប្រាក់លើមូលប្បទានប័ត្រឬមូលប្បទានប័ត្រនោះទេ ការធ្វើបិដ្ខិលេខមិនផ្ទេរកម្មសិទ្ធិនេះគឺធ្វើតាមរបៀបដូចជាៈ
·      តាមការប្រគល់សិទ្ធ មាន​​ន័យថាប្រគល់សិទ្ធិក្នុងការបើកប្រាក់ឲ្យទៅបុគ្គលម្នាក់ទៀតបើកជំនួសខ្លួន​ ​
·      តម្លៃសំរាប់ទារបំណុលសម្រាប់បេឡានិច័យមានន័យថាការផ្ទេរសិទ្ធិទៅឲ្យធនាគារធ្វើការទារប្រាក់ជួសខ្លួន
·      ម្លៃសំរាប់ដាក់បញ្ជាំ តម្លៃសំរាប់ធានា មានន័យថាគ្រាន់តែយកមូលប្បទានប័ត្រនោះទៅដាក់ធានាបំណុលដោយមិនបានផ្ទេរសិទ្ធិទៅឲ្យអ្នកកាន់កាប់នោះទេ
. ចូរនិយាយពីនីតិវិធីនៃការបើកធនាគារពាណិជ្ជ ?
   ធនាគារពាណិជ្ជគឺជាធនាគារដែលធ្វើប្រតិបត្តិការ គឹប្រតិបត្តិការទទួលប្រាក់បញ្ញើ ផ្តល់ឥណទាន និងមធ្យោបាយ​​ទូទាត់ប្រាក់ ធនាគារ​​ពាណិជ្ជត្រូវចុះក្នុងបញ្ជីពាណណិជ្ជកម្ម ដើម្បីបង្កើតធនាគារពាណិជ្ជគឺត្រូវមានការនុញ្ញាពីធនាគារកណ្តាលមានន័យថាត្រូវទទួលបានអាជ្ញាប័ណ្ណ​​ពីធនាគារកណ្តាលសិន ទើបអាចបើកជាធនាគារពាណិជ្ជបាន ដើម្បីទទួលបាននូវអាជ្ញាប័ណ្ណនេះ ធនាគារពាណិជ្ជ​​ត្រូវបំពេញ​​លក្ខខណ្ឌដូចជា៖
-     ត្រូវមានការព្រមព្រៀងពីអ្នកចូលហ៊ុន
   អ្នកចូលហ៊ុនទាំងអស់ត្រូវមាន​​ការព្រមព្រៀងគ្នាដោយស្ម័គ្រចិត្តមានន័យថាត្រូវព្រមព្រៀងដោយគ្មានវិការៈ (​គ្មានកាភ័ន្តច្រលំ គ្មានការបន្លំបោកប្រាស់និងគ្មានអំពើហិង្សា)
-     ត្រូវមានដើមទុនតាមការកំណត់របស់ធនាគារកណ្តាល
    បើតាមសេចក្តីប្រកាស​​លេខ ៧០៨-១៩៣ប្រ. ចុះថ្ងៃទី ១៩ ខែកញ្ញាឆ្នាំ ២០០៨ ស្តីពីការកំណត់ជាថ្មីនូវដើមទុនចុះក្នុងបញ្ជីនិងលក្ខខណ្ឌសុំអាជ្ញាប័ណ្ណចំពោះគ្រឹះស្ថានធនាគារបានកំណត់ថា ត្រូវមានដើមទុនអបប្បរមា១៥០ ពាន់លានរៀល ដោយត្រូវ​​តំកល់ទុកនៅធនាគារជាតិ១០% មិនឲ្យដកតែអាចដកបានករណីធនាគារពាណិជ្ជនោះជំរះបញ្ជី ចំពោះធនាគារពាណិជ្ជដែលមានជំនាញ២០%​ ហើយ​​ត្រូវមានដើមទុនអប្បបរមាស្មើនឹង ៥០ ពាន់លានរៀល  ចំពោះធនាគារពាណិជ្ជដែលមានភាគទុនិកជាវិនិយោគិន​​​ដែលជាឯកត្តជនក្រុមហ៊ុន ដែលគ្មានជំនាញ​​ត្រូវមានដើមទុនអប្បបរមាស្មើនឹង ១៥០ ពាន់លានរៀលតាមច្បាប់កំណត់
-     ត្រូវមានភាគទុនិក
   ភាគទុនិកចាប់ពី% ឡើងធនាគារជាតិត្រូវសិក្សាប្រវត្តិរូបពិសេសសីលធម៌ គុណវឌ្ឍន៍គណនី និងប្រភពទុនផ្សេងៗទោះបី​​ជានីតិបុគ្គលរូបវន្តបុគ្គលក៏ដោយ​​ ត្រូវមានភាគទុនិកមានឥទ្ធិពល​ (ភាគហ៊ុនចាប់ពី២០%ឡើង) ដែលមានតួនាទីបង្គ្រាប់មូលនិធិ ករណីដែលស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារមានបញ្ហាខ្វះខាត បើភាគទុនិក​​មិនអនុវត្តតាមត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ឆ្នាំ ទៅ ឆ្នាំ និងពិន័យជាប្រាក់ ទៅ ២៥០ លានរៀល
-     ត្រចុះបញ្ជីពាណិជ្ជ
    មុននឹងចុះបញ្ជីពាណិជ្ជកម្មត្រូវបំពេញលក្ខខណ្ឌខាងលើសិន ហើយការ​​ចុះបញ្ជីពាណិជ្ជកម្មគឺធ្វើនៅក្រសួងពាណិជ្ជកម្មតាច្បាប់ស្តីពីវិធានពាណិជ្ជកម្ម និងបញ្ជីពាណិជ្ជកម្មដូចក្រុមហ៊ុនទូទៅដែរ ព្រោះធនាគារនេះក៏ជាក្រុមហ៊ុនពាណិជ្ជដែល តែគ្រាន់តែមានធ្វើប្រតិបត្តិការពិសេសខុស​​ពី​​ក្រុមហ៊ុនធម្មតា
-     ដាក់ពាក្យសុំអាជ្ញាប័ណ្ណ
    ការដាក់ពាក្យសុំអាជ្ញាប័ណ្ណត្រូវធ្វើនៅធនាគារកណ្តាល សោហ៊ុយសិក្សាឯកសារ ,៥០ លានរៀល បន្ទាប់ពីនោះធនាគារកណ្តាល​​​ត្រូវចេញអាជ្ញាប័ណ្ណឲ្យក្នុងរយៈពេល ខែចាប់ពីថ្ងៃទទួលបានពាក្យសុំអាជ្ញាប័ណ្ណ និងឯកសារពាក់ព័ន្ធផ្សេងៗទៀត
-     បន្ទាប់ពីទទួលបានអាជ្ញាប័ណ្ណហើយធនាគារពាណិជ្ជត្រូវមានកាតព្វកិច្ចដូចជា
·      អាជ្ញាប័ណ្ណដែលធនាគារជាតិចេញឲ្យមានសុពលភាព ឆ្នាំគិតចាប់ពីថ្ងៃចេញ ហើយអាចបន្តទៀតបាន
·      ធនាគារពាណិជ្ជត្រូវបង់សោហ៊ុយអាជ្ញាប័ណ្ណប្រចាំឆ្នាំចំពោះទីស្នាក់ការចំនួន ៧០ លានរៀល និងចំពោះសាខាចំនួន ៥៦ លានរៀល
·      រាល់ការផ្ទេរភាគហ៊ុន​​ ត្រូវជូនដំណឹងទៅធនាគារជាតិ​​នៃកម្ពុជាដោយធនាគារពាណិជ្ជ​​ត្រូវបង់សោហ៊ុយ% លើចំនួនប្រាក់ភាគ​​​ហ៊ុន​​​ដែលត្រូវផ្ទេរឲ្យទៅធនាគារជាតិកម្ពុជា
·      បើចង់បន្ថយបង្កើន​​ដើមទុនត្រូវបង់ប្រាក់% នៃប្រាក់ដែលចង់បន្ថយបន្ថែម​​នោះទៅធនាគារជាតិ ភាគច្រើគឺបន្ថែម​ (ហាមបន្ថយក្រោម១៥០ ពាន់លានរៀល)
·      បើធនាគារពាណិជ្ជចង់កែប្រែលក្ខន្តិកៈធនាគារ ត្រូវបង់សោហ៊ុយ១លានរៀលក្នុងមួយទំព័រទៅធនាគារជាតិ
. ចូរនិយាយពីគោលការណ៍ការពារម្ចាស់ប្រាក់បញ្ញើ ?
មាន គឺៈ
-     តំកល់ប្រាក់បំរុងកាតព្វកិច្ច​​នៅធនាគារកណ្តាល% ចំពោះរូបិយវត្ថុ និង១២% ចំពោះរូបិយប័ណ្ណបរទេស
-     មានភាគទុនិកមានឥទ្ធិពលយ៉ាងតិចមួយនាក់​​ គឺភាគទុនិកដែលមានភាគហ៊ុនចាប់ពី២០% ឡើង ភាគទុនិកមានឥទ្ធិពលនេះមានតួនាទីសំខាន់ក្នុងការជួយ​​បង្គ្រាប់មូលនិធិ ករណីដែលស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារមានបញ្ហាខ្វះខាត
-     ដើមទុន​ ​១៥០ ពាន់លាន ចំពោះធនាគារពាណិជ្ជ និងដើមទុន៣០ ពាន់លាន ចំពោះធនាគារឯកទេស
-     តំកល់ប្រាក់១០% ចំពោះធនាគារពាណិជ្ជនិង% ចំពោះធនាគារឯកទេសនៃដើទុន ងាយស្រួលនៅពេលដែលធនាគារមានបញ្ហាអាចយកប្រាក់នេះធ្វើការជំរះបញ្ជីបាន
-     អាចផ្តល់ឥណទានដល់អតិថិជនម្នាក់បានយ៉ាងច្រើនត្រឹម២០% នៃដើមទុនប៉ុណ្ណោះ ជៀសវាង​​បើអតិថិជនសុំឥណទានច្រើនជាង២០%​នោះមានបញ្ហាក្នុងការសងប្រាក់អាចធ្វើឲ្យធនាគារជួបបញ្ហា
-     ការធានារ៉ាប់រងចំពោះ​​​ប្រាក់បញ្ញើ ភាគច្រើនមាននៅប្រទេសនៅប្រទេសជឿនលឿន​​ ការធ្វើការធានារ៉ាប់រងនេះអាចធ្វើឲ្យអតិថិជនមានទំនុកចិត្តខ្ពស់មិនភ័យខ្លាចបាត់បង់ប្រាក់បញ្ញើហើយក៏មិនបាច់ទៅដកប្រាក់បញ្ញើនៅពេលដែលធនាគារជួបគ្រោះថ្នាក់
. ចូរនិយាយពីប្រវត្តិធនាគារកណ្តាល​ ?
     ធនាគារកណ្តាលជាធនាគារកំពូលនៃព្រះរាជាណាចក្រកម្ពុជាដែលមានឈ្មោះថាធនាគារជាតិនៃកម្ពុជា ចំពោះប្រវត្តិធនាគារកណ្តាលខ្ញុំធ្វើការបកស្រាយជា ដំណាក់កាលគឺ៖
-     មុននិងក្រោយពេលទទួលបានឯករាជ្យ (សម័យអាណានិគមបារាំង និង​​សង្គមរាស្ត្រនិយម) នៅឥណ្ឌូចិន (កម្ពុជា វៀតណាមឡាវ) មានរូបិយវត្ថុរួមហៅថា PIASTRE មានទេសាភិបាលមួយក្នុងប្រទេសជាអ្នកគ្រប់គ្រងធនាគារ ហើយនិងមានអគ្គទេសាភិបាលបារាំងជាអ្នកគ្រប់គ្រងពីលើទៀត បន្ទាប់ពីទទួលបានឯករាជ្យប្រទេសកម្ពុជាបានបង្កើតធនាគារកណ្តាលនៅថ្ងៃទី ២៣ ធ្នូ ១៩៥៤ និងធ្វើការបោះរូបិយវត្ថុនៅថ្ងៃទី ០១ មករា ១៩៥៥ នៅពេលនោះធនាគារជាតិមានតួនាទីជាអ្នកបោះពុម្ពរូបិយវត្ថុផងនិងផ្តល់កំចីផង
-     សម័យសាធារណៈរដ្ឋកម្ពុជា១៩៧០ ដល់ ១៩៧៥ ប្រព័ន្ធសេដ្ឋកិច្ចងាកទៅរកប្រព័ន្ធANGLOSAXON ដែលធ្វើឲ្យមានសេរីភាពក្នុងការបង្កើតធនាគារពាណិជ្ជ ប្រទេសជាតិជួបអតិផរណាព្រោះមានសង្រ្គាម
-     សម័យកម្ពុជាប្រជាធិបតេយ្យ ១៩៧៥ ដល់១៩៧៩ ក្នុងសម័យនោះប្រព័ន្ធធនាគារនិងហិរញ្ញវត្ថុត្រូវបានបំផ្លាញចោល ដោយបំបាត់រូបិយវត្ថុចាស់ចោលហើយបង្កើតថ្មីនៅប្រទេសចិន តែមិត្រូវបានយកមកចាយនោះទេ ព្រោះសម័យនោះគ្មានទីផ្សារសំរាប់​​ចាយវាយ
-     សម័យសាធារណៈរដ្ឋប្រជាមាណិតកម្ពុជា១៩៧៩ ដល់ ១៩៨៩ បង្កើតធនាគារកណ្តាលឡើងវិញនៅថ្ងៃទី ១០ធ្នូ ១៩៧៩ ដែលមានឈ្មោះជាផ្លូវការថាធនាគារនៃប្រជាជនកម្ពុជា ហើយរូបិយវត្ថុត្រូវបាន​​​បោះពុម្ពផ្សាយនៅថ្ងៃ២០ មិនា ១៩៨០ ធនាគារនៃប្រជាជនកម្ពុជាមានតួនាទីសំខាន់ក្នុងការដាក់ឲ្យចរាចរប្រាក់រៀល ស្តារសេដ្ឋកិច្ចជាតិនិងជីវភាពប្រជាជនឡើងវិញដោយដើរតួនាទីជាអជ្ញាធររូបិយវត្ថុ បេឡារបស់រដ្ឋាភិបាល​ ​និងជាអ្នកផ្តល់សេវាកម្មធនាគារដូចជាផ្តល់ឥណទានដល់សាមគ្គីនិងអាជីវកម្មធុនតូចជាដើម សម័យនោះកម្ពុជាអនុវត្តប្រព័ន្ធធនាគារមួយថ្នាក់ គឺមានតែធនាគារនៃប្រជាជនកម្ពុជាតែមួយគត់គ្មានធនាគារពាណិជ្ជទេ
-     សម័យរដ្ឋកម្ពុជាដល់សម័យព្រះរាជាណាចក្រកម្ពុជាទី២ ១៩៨៩ ដល់ បច្ចុប្បន្ន ផ្លាស់ប្តូរទៅជាប្រព័ន្ធសេដ្ឋកិច្ចទីផ្សារសេរីដែលនាំឲ្យមានការបង្កើតនូវធនាគារពាណិជ្ជជាច្រើន នៅឆ្នាំ ១៩៩២ ធនាគារនៃ​​ប្រជាជនកម្ពុជាបានផ្លាស់ប្តូរមកជាឈ្មោះថាធនាគារជាតិនៃកម្ពុជា ឆ្នាំ ១៩៩៦ ច្បាប់ស្តីពីការរៀបចំនិងប្រព្រឹត្តិទៅនៃធនាគារជាតិនៃកម្ពុជាត្រូវបានអនុម័តឲ្យប្រើហើយក៏បានធ្វើការកែប្រែពីប្រព័ន្ធធនាគារមួយថ្នាក់ទៅជាពីរថ្នាក់គឺថ្នាក់ទីមួយធនាគារកណ្តាល និងថ្នាក់ទីពីរគឺ គ្រឹះស្ថានធនាគារ (ធនាគារពាណិជ្ជ និងឯកទេស) និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ
. ចូរនិយាយពីភាពមិនប្រក្រតីមូលប្បទានប័ត្រ​ ?
ពេលចេញផ្សាយដោយបុព្វកាលបរិច្ឆេទ និងដោយបច្ឆកាលបរិច្ឆេទ
. ចូរនិយាយពីការធានាក្នុងឥណទាន​ ?
ការធានាក្នុងឥណទានមាន គឺការធានាដោយបុគ្គលនិងដោយវត្ថុ
-     ការធានាដោយបុគ្គល គឺជាកិច្ចសន្យាមួយដែលធ្វើឡើងដោយតតិយជនម្នាក់ ច្រើននាក់សន្យានឹងម្ចាស់បំណុលថា នឹងបំពេញកាតព្វកិច្ចរបស់កូនបំណុលជំនួសកូនបំណុលប្រសិនបើកូនបំណុលមិនបានបំពេញកាតព្វកិច្ចរបស់ខ្លួនចំំពោះម្ចាស់បំណុលទេ មានន័យថាអ្នកធានានឹងធ្វើការសងជួសប្រសិនបើកូនបំណុលមិនបានសងម្ចាស់បំណុលទេនោះ ចំពោះកិច្ចសន្យានេះ​​ត្រូវធ្វើជាលាយលក្ខណ៍អក្សរ ប្រសិនបើដល់ថ្ងៃត្រូវសងហើយកូនបំណុលមិនសងទេ ធនាគារអាចជ្រើរើសលទ្ធភាព យ៉ាងសំរាប់ប្តឹងទាបំណុល
·      ករណីទី ដំបូងម្ចាស់បំណុលត្រូវប្តឹងកូនបំណុលជាមុនសិនតែបើសិនជាកូនបំណុលគ្មានលទ្ធភាពក្នុងការសងទេម្ចាស់បំណុលអាចប្តឹងអ្នកធានាជាក្រោយ
·      ករណីទី ម្ចាស់បំណុលអាចធ្វើការប្តឹងកូនបំណុលនិងអ្នកធានាព្រមគ្នាតែម្តង ករណីនេះគេបានអនុវត្តន៍ស្ទើតែគ្រប់រឿងក្តីដែលពាក់ព័ន្ធនឹងការធានាដោយបុគ្គលនេះ
   ប្រសិនបើតុលាការតំរូវឲ្យអ្នកធានាសងមែនអ្នកធានាអាចទាមទារឲ្យរឹបអូសទ្រព្យសម្បត្តិរបស់កូនបំណុលលក់ឡៃឡុងជាមុនសិនទើបអាចរឹបអូសទ្រព្យសម្បត្តិរបស់ខ្លួនជាក្រោយ តែបើអ្នកធានាបានសងបំណុលជួសកូនបំណុលរួចអស់ហើយអ្នកធានាត្រូវទទួលបាននូវសិទ្ធិជាម្ចាស់បំណុលវិញដោយអ្នកធានាមានសិទ្ធិទារឲ្យកូនបំណុលសងប្រាក់ដែលខ្លួនបានសងជួសទាំងការប្រាក់និងសោហ៊ុយផ្សេង
-     ការធានាដោយវត្ថុ គឺជាការដាក់ទ្រព្យ​​ធានា (អាចជាចលនទ្រព្យ អចលនទ្រព្យ) បញ្ចាំដើម្បីបានប្រាក់ខ្ចីពីធនាគារ ជាគោលការណ៍ធានាគារផ្តល់ប្រាក់ឲ្យខ្ចីយ៉ាងច្រើនស្មើនឹង៦០% នៃថ្លៃវត្ថុដែលដាក់បញ្ចាំ ដោយគិតពីការប្រាក់​ ​សោហ៊ុយចំណាយផ្សេងៗ និងការរឹបអូសវត្ថុបញ្ចាំនោះ ចំពោះអចលនទ្រព្យមិនបាច់ប្រគល់ឲ្យក៏បាន គ្រាន់តែប្រគល់ប័ណ្ណសំគាល់ម្ចាស់សិទ្ធិ ម្ចាស់បំណុលមិនអាចក្លាយជាម្ចាស់កម្មសិទ្ធិករលើអចលនទ្រព្យដែលបញ្ចាំនោះបានទេ នៅពេលដល់​​កំណត់ត្រូវសងបើកូនបំណុលមិនបានបំពេញកាតព្វកិច្ចសងទេនោះ ​​ម្ចាស់បំណុលអាចលក់អចលនទ្រព្យក្នុងនាមជាអ្នកដែលមានសិទ្ធិបុរិមា ទោះបីជាទ្រព្យនោះស្ថិតនៅក្នុងដៃអ្នកណាក៏ដោយ
. ចូរនិយាយពីការជួយញដូរផ្ទេររូបិយាណត្តិ ?
ការជួដូរការផ្ទេររូបិយាណត្តមាន ប្រតិបត្តិការគឺៈ
-     ប្រតិបត្តិការបិដ្ឋិលេខៈ គឺការផ្ទេររូបិយាណត្តិពីម្នាក់ទៅម្នាក់ដោយមានសរសេរចារនិងចុះហត្ថលេខានៅលើខ្នងរូបិយាណត្តិ ហើយអ្នកកាន់ថ្មីក៏អាចធ្វើបិដ្ឋិលេខបន្តបន្ទាប់ទៀតបានរហូតដល់អស់កន្លែងទើបច្បាប់អនុញ្ញាតឲ្យបិទភ្ជាប់ក្រដាស់ថ្មី ដែលគេហោថា អនុប័ត្រ
-     ប្រតិបត្តិការអប្បហារៈ គឺជាការលក់រូបិយាណត្តិទៅឲ្យនរណាម្នាក់ដោយបញ្ចុះតំលៃ អ្នកទិញនឹងទទួលបានការប្រាក់បន្ទាប់ពីទុកវាក្នុងរយៈពេលមួយ​​
-     ប្រតិបត្តិការបុនប្បហារៈ គឺជាការបញ្ចុះតំលៃទ្វេរដង
-     ប្រតិបត្តិការប៉ងស្យុងៈ គឺជាកិច្ចព្រមព្រៀងទិញយកវិ មានន័យថាគេធ្វើកិច្ចព្រមព្រៀងថាលក់ក្នុងរយៈខ្លីតែប៉ុណ្ណោះគេនឹងទិញយកវិញ
-     ប្រតិបត្តិការបេឡានិច្ច័យតាមរយៈធនាគារៈ គឺជាការផ្ទេរសិទ្ធិឲ្យធនាគារដែលខ្លួនមានគណនី​​​ប្រមូលប្រាក់ពីធនាគារដែលពាក់ព័ន្ធនឹង​​រូបិយាណត្តិ​​នោះចូល​​ក្នុងគណនីរបស់ខ្លួន
II. .   បើអ្នកមានប្រាក់តើអ្នកចូលរួមបង្កើតធនាគារពាណិជ្ជ ក៏ធនាគារឯកទេស ? រកភាពដូចគ្នានិងភាពខុសគ្នា ?
           បើខ្ញុំមានប្រាក់ខ្ញុំនឹងចូលរួមបង្កើតធនាគារពាណិជ្ជ ព្រោះ .....(អត់ចេះ)
           ភាពដូច​​គ្នានិងភាពខុសគ្នានៃធនាគារពាណិជ្ជនិងធនាគារឯកទេស៖
ភាពដូចគ្នារវាងធនាគារពាណិជ្ជ និងធនាគារឯកទេស
-     ការដាក់ពាក្យសុំអាជ្ញាប័ណ្ណៈត្រូវធ្វើនៅធនាគារកណ្តាល
-     អាជ្ញាយុកាលអាជ្ញាប័ណ្ណៈ ដែលធនាគារជាតិចេញឲ្យមានសុពលភាព ឆ្នាំគិតចាប់ពីថ្ងៃចេញ ហើយអាចបន្តទៀតបាន
-     ភាគទុនិកៈចាប់ពី% ឡើងធនាគារជាតិត្រូវសិក្សាប្រវត្តិរូបពិសេសសីលធម៌ គុណវឌ្ឍន៍គណនី និងប្រភពទុនផ្សេងៗទោះបី​​ជានីតិបុគ្គលរូបវន្តបុគ្គលក៏ដោយ​​ ត្រូវមានភាគទុនិកមានឥទ្ធិពល​ (ភាគហ៊ុនចាប់ពី២០%ឡើង) ដែលមានតួនាទីបង្គ្រាប់មូលនិធិ ករណីដែលស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារមានបញ្ហាខ្វះខាត
-     ការផ្ទេរភាគហ៊ុនៈត្រូវជូនដំណឹងទៅធនាគារជាតិ​​នៃកម្ពុជាដោយធនាគារពាណិជ្ជ​​ត្រូវបង់សោហ៊ុយ% លើចំនួនប្រាក់ភាគ​​​ហ៊ុន​​​ដែលត្រូវផ្ទេរឲ្យទៅធនាគារជាតិកម្ពុជា
-     ការបន្ថយនិងបន្ថែមដើមទុនៈ ត្រូវបង់ប្រាក់% នៃប្រាក់ដែលចង់បន្ថយបន្ថែម​​នោះទៅធនាគារជាតិ ភាគច្រើគឺបន្ថែម​ (ហាមបន្ថយក្រោម១៥០ ពាន់លានរៀល)
-     ការកែប្រែលក្ខន្តិកៈ បើធនាគារពាណិជ្ជចង់កែប្រែលក្ខន្តិកៈធនាគារ ត្រូវបង់សោហ៊ុយ១លានរៀលក្នុងមួយទំព័រទៅធនាគារជាតិ
ភាពខុសគ្នារវាងធនាគារពាណិជ្ជ និងធនាគារឯកទេស

ធនាគារពាណិជ្ជ
-     ធ្វើប្រតិបត្តិការ (ទទួលប្រាក់បញ្ញើ ផ្តល់ឥណទាន និងមធ្យោបាយទូទាត់)
-     ដើមទុន ៥០ ពាន់លានចំពោះធនាគារដែលមានជំនាញ២០% និង១៥០ ពាន់លានរៀល ចំពោះធនាគារគ្មានជំនាញ
-     ប្រាក់តំកល់នៅធនាគារកណ្តាល ១០%
-     សោហ៊ុយសិក្សាសំណុំលិខិតនៅពេលដាក់ពាក្យសុំអាជ្ញាប័ណ្ណ ,៥០ លានរៀល
-     សោហ៊ុយអាជ្ញាប័ណ្ណប្រចាំឆ្នាំ ចំពោះទីស្នាក់ការ៧០ លានរៀល និងចំពោះសាខា៥៦លានរៀល
ធនាគារឯកទេស
-     ធ្វើប្រតិបត្តិការ ក្នុងចំណោមឯកទេស (ទទួលប្រាក់បញ្ញើ ផ្តល់ឥណទាន និងមធ្យោបាយទូទាត់)
-     ដើមទុន១០ ពាន់លានរៀលចំពោះធនាគារដែលមានជំនាញ២០និង៣០ ពាន់លានរៀលចំពោះធនាគារដែលគ្មានជំនាញ
-     ប្រាក់តំកល់នៅធនាគារកណ្តាល %
-     សោហ៊ុយសិក្សាសំណុំលិខិតនៅពេលដាក់ពាក្យសុំអាជ្ញាប័ណ្ណ សែនរៀល
-     សោហ៊ុយអាជ្ញាប័ណ្ណប្រចាំឆ្នាំ ចំពោះទីស្នាក់ការ១០ លានរៀល និងចំពោះសាខា លានរៀល
  . បើអ្នកជាអ្នកលក់ទំនិញ តើអ្នកគួរទទួលការ​​ទូទាត់ជាមូលប្បទានប័ត្រ​​ ឬជាសាច់ប្រាក់​ ?
    បើខ្ញុំជាលក់ទំនិញខ្ញុំនឹងទទួលកាទូទាត់ជាសាច់ប្រាក់ ព្រោះសាច់ប្រាក់វាងាយចាយជាងមូលប្បទានប័ត្រ ចំពោះមូលប្បទានប័ត្រអាចយកមកប្រើប្រាស់បានតែពេល និងម៉ោងធ្វើការទេ ប្រសិនបើយើងត្រូវការលុយប្រញាប់នោះយើងនឹងជួបបញ្ហា.....(អត់ចេះ)
             . ហេតុអ្វីគេនិយាយថាប្រព័ន្ធធនាគារនៅក្នុងព្រះរាជាណាចក្រកម្ពុជាមានការរីកចំរើន​ (មានសុខភាពល្អ​) ? ​(និយាយពីការគ្រប់គ្រង់របស់ធនាគារ​​កណ្តាលនិងមានច្បាប់អ្វីខ្លះសំរាប់គ្រប់គ្រង​)
              បានជាគេនិយាយថាប្រព័ន្ធធនាគារនៅព្រះរាជាណាចក្រកម្ពុជាមានការរីចំរើនព្រោះ
-     ការគ្រប់គ្រងរបស់ធនាគារកណ្តាលបានល្អដោយធនាគារកណ្តាលបានចេញច្បាប់ថ្មីដោយបានបន្ថែមនូវចំនួនដើមទុននិងការតំកល់ប្រាក់នៅធនាគារតំរូវឲ្យមានភាគទុនិកមានឥទ្ធិពល ដែលអាចធ្វើឲ្យមានប្រព័ន្ធធនាគារគុណភាពល្អ
-     បានបង្កើត​​​ច្បាប់ជាច្រើន​​ដែលដែលពាក់ព័ន្ធនឹងបទល្មើធនាគារដើម្បីបង្ក្រាប់និងទណ្ឌកម្មទៅលើជនប្រព្រឹត្តិ​​​ល្មើស

No comments: