Wednesday, August 28, 2013

ដើរអោយមានបី ស្រដីអោយមានបួនមានន័យដូចម្តេច?

អ្នក​ប្រហែល​ជា​ធ្លាប់​បាន​ឭ​ហើយ​នូវឃ្លា​មួយដែល​ចាស់​ៗ​តែង ​និយាយ​ថា “ ដើរ​អោយមាន​បី ស្រដី​អោយមាន​បួន”។ តើអ្នកដឹង​ថា​ឃ្លា​នេះ​មាន​ន័យយ៉ាង​ដូចម្តេចដែរ​ឬទេ? ប្រសិនបើ​អ្នក​មិន​បាន​ដឹង​ទេ​នោះ អត្ថ​បទនេះ​ប្រហែលជាអាច​បកស្រាយ​នូវចម្ងល់​ពី​ឃ្លា​មួយ​នេះ​ដល់​អ្នក​បាន។
+ដើរអោយមានបី
ឃ្លានេះ​មាន​ន័យ​ថា នៅ​ពេល​ធ្វើ​ដំណើរ​ទៅ​ណា​មក​ណា ទោះយប់​ក្តី​ថ្ងៃ​ក្តី គួរ​គប្បី​រកគ្នា​អោយ​បាន​បី​នាក់​ព្រោះ​ថា៖
- ការដែល​មាន​គ្នា​បី​នាក់​គឺ​វា​ងាយ​ស្រួល​ក្នុង​ការ​រក្សា​គ្នា។ ឧទាហរណ៍​ណោពេលមាន​ម្នាក់​ឈឺ​ទៅ​មិន​រួច នៅ​មាន​ពីរ​ជួយ​សែង​គ្នា​ ឬ​រត់​ហៅ​អោយ​គេជួយ រីឯ​ម្នាក់​ទៀត​នៅ​ថែរក្សា។
-​ បានគ្នា​ជាសាក្សី : នៅពេល​ដែលមានមនុស្ស​ពីរនាក់​មាន​ទំនាស់​នឹង​គ្នា គឺ​នៅ​សល់​ម្នាក់​ទៀត​ដឹង​ឭ ជួយការពារ ឬឃាត់។
- បើ​ជា​ជូន​ដំណើរ​នរណា​ម្នាក់ ពេល​ត្រឡប់​មក​វិញ​បាន​គ្នា​ពីរនាក់​មិន​បារម្មណ៍​ខ្លាច​ខ្មោច​លង ឬ​ចោរ​ខ្មាំង​នៅ​តាម​ផ្លូវ។
+ស្រដី​អោយមា​ន​បួន:
ក្នុងន័យ​នេះ មាន​ន័យ​ថា យើង​ត្រូវ​ចេះ​ប្រើ​សំដី​អោយ​ពិរោះ​ពិសា ចៀសវាង​ពាក្យ​ទ្រគោះបោះបោក។
- ប្រើ​សំដី​ដែល​ជា​ទី​ពេញ​ចិត្ត និងជាទី​ស្រលាញ់​របស់​អ្នក​ដ៏ទៃដោយ​មិន​ចាក់​ដោត​ឆ្កិះ​ឆ្កៀល ឬ​មើល​ងាយ​គេ​ឯង។
- ប្រើសំដី​សច្ចៈ ពិត​ទៀង​ត្រង់ យុត្តិធម៌ មិន​ភូត​ភរ។
- ប្រើ​សំដី​ជា​ធម្ម គឺ​មិន​បៀត​បៀន​ខ្លួន​ឯង ឬ​អ្នក​ដទៃ។ សំដី​ទាំង​បួននេះ​ហើយ​ដែល​ពេញ​លេញ​ជា​សំដី​របស់​សង្ឃ ពោល​គឺពាក្យ​សង្ឃ ពាក្យ​សត្យ(សច្ចៈពិត)។

No comments: