ការបរិភោគអាហារក្នុងពិធីផ្លូវការ
ការ រៀបអាកប្បកិរិយាឲ្យបានសមសួន
ក្នុងពេលបរិភោគអាហារក្នុងពិធីផ្លូវការ គឺជារឿងដែលគេគួរសិក្សាស្វែងយល់និងអនុវត្ត
ព្រោះភ្លៀវដែលអញ្ជើញចូលរួមសុទ្ធសឹងតែជាអ្នកមានបណ្តាសក្តិ និងមានមុខមាត់ក្នុងសង្គម។
ចាស់ៗច្រើននិយាយភាសាសាមញ្ញថា "កុំស៊ីតាមឃ្លាន " ឬថា
"ធ្វើអីឲ្យចុះចំណោមនឹងគេ
ប្រយ័ត្នគេដៀលពូជ" ។ សុជីវធម៌នៃការបរិភោគមានលក្ខណៈខុសប្លែកគ្នាពីប្រទេសមួយទៅប្រទេស
មួយទៀត ឬពីវប្បធម៌មួយទៅវប្បធម៌មួយទៀត។ តែទោះបីជាយ៉ាងណាក៏ដោយ អាកប្បកិរិយាក្នុងការទទួលទានមិនសូវជាខុសប្លែកគ្នាប៉ុន្មានទេ។
អាកប្បកិរិយាសមគួរក្នុងការទទួលទានអាហាររួមមាន៖
- កុំអង្គុយឲ្យជើងឆ្ងាយពីតុពេក
ឬអង្គុយយកជើងទល់តុ
- ប្រសិនបើក្អកត្រូវយកដៃខ្ទប់មាត់
និងងាកចេញពីអ្នកដទៃ
- សុភាពស្ត្រីមិនត្រូវទុកគ្រឿងក្រែមម្សៅលើតុទេ
- ពេលចូលអង្គុយត្រូវយកកន្សែងគ្របលើភ្លៅ
- ពេលដួសស៊ុបត្រូវដួសត្រឹមកម្រិតប្រមាណ
៧៥% នៃស្លាបព្រា ។ ត្រូវហូបស៊ុបពីចំហៀងស្លាបព្រា
មិនត្រូវលើកហុតឮៗទេ
- កុំហូបដោយកាន់កាំបិតជំនួសស្លាបព្រា
និងកុំដាក់កាំបិតចូលមាត់
- ត្រូវកាន់សមនិងកាំបិតលៃឲ្យល្មម
និងត្រូវដាក់សមនិងកាំបិតនៅថ្លើមដៃ
- ជៀសវាងហូបអាហារប្រញាប់ប្រញាលដូចឃ្លានណាស់
- កុំញាត់អាហារច្រើនចូលក្នុងមាត់
និងកុំទំពារឮៗ
- កុំចាក់ទឹក ស្រា ឬភេសជ្ជៈ
រហូតហៀរដល់មាត់កែវ
- កុំផឹករហូរដល់ងើយក្បាលទៅក្រោយ
- កុំផឹកពេលមានអាហារក្នុងមាត់
- ពេលកាន់កាំបិត
មិនត្រូវឲ្យម្រាមដៃផុតពីដងកាំបិតទៅប៉ះនឹងផ្លែកាំបិតទេ
- កុំព្រួសឆ្អឹង
ឬកាកសំណល់ដោយផ្ទាល់ពីមាត់ដាក់ចាន ចូរប្រើស្លាបព្រា
- កុំឈោងឬលូកកាត់ចានអ្នកដទៃ
- កុំយកកន្សែងលើតុមកជូតមុខ
កន្សែងនេះសម្រាប់តែជូតមាត់ថ្នមៗតែប៉ុណ្ណោះ
- កុំនិយាយពេលមានអាហារក្នុងមាត់
- ត្រូវជៀសវាងម្ហូបធំៗពេញមាត់
- កុំដាក់កាំបិតគងលើគែមចាន
ត្រូវដាក់ក្នុងចានរហូតដល់ពេលត្រូវការប្រើប្រាស់
- កូនស្លាបព្រាតូចគឺសម្រាប់កូរស្កក្នុងពែងតែឬកាហ្វេ
ចូរកុំប្រើវាសម្រាប់ដួសតែឬកាហ្វេផឹក
- សម្រាប់ម្ហូបក្តៅ
គេមិនត្រូវហូបបណ្តើរផ្លុំបណ្តើរទេ
គេត្រូវរង់ចាំដល់វាត្រជាក់ទើបហូប
- កុំដាក់កែងដៃលើតុ កុំទ្រោបលើតុ
- ការចាប់ម្ហូបត្រូវចាប់ម្តងបន្តិចៗ
ជៀសវាងក្រែងចាប់ចំម្ហូបណាមួយយើងមិនចេះហូប ត្រូវបោះចោល
- កុំទំពារអាហារដោយហារមាត់
- ពេលបរិភោគអាហារចប់ត្រូវទុកកន្សែងនៅផ្នែកខាងស្តាំនៃចាន៕
ដកស្រង់ចេញពីសៀវភៅ ពិធីការការទូត
រៀបរៀងដោយ អនុបណ្ឌិត នួន សុធិមន្ត បោះពុម្ពឆ្នាំ ២០០៤។
សូមស្វែងយល់បន្ថែមអំពី ពិធីការ ការរៀបចំតុប្រជុំ
តុបរិភោគអាហារក្នុងពិធីផ្លូវការ ។ល។
សាលារៀន
salarean.com
|
Monday, August 26, 2013
អាកប្បកិរិយាពេលបរិភោគអាហារក្នុងពិធីផ្លូវការ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment