Monday, August 26, 2013

វិធី​សាស្ត្រ​បង្កើន​ចំណេះ​ដឹង​ដើម្បី​ជោគជ័យ




ជោគជ័យ​ឬ​បរាជ័យ​
"​ចំណេះ​ជា​អាហារ​ ប្រាជ្ញា​ជា​អាវុធ​" នេះ ​ជា​សុភាសិត​ខ្មែរ​ដ៏​ ពេញ​និយម​ដែល​ឆ្លុះ​បញ្ចាំង​ពី​តម្លៃ​នៃ​ចំណេះ​ដឹង។ ចំណេះ​ដឹង​មាន​ច្រើន​យ៉ាង​ណាស់​ តើ​ធ្វើ​ដូច​ម្តេច​ទើប​ចេះ​អស់? ដើម្បី​ទទួល​បានជោគ​ជ័យ​គេ​គួរ​បង្កើន​ចំណេះ​ដឹង​ឲ្យ​ត្រូវ​តាម​ស្ថាន​ភាព​ ជាក់​ស្តែង​រៀង​ៗ​ខ្លួន។ ចូរ​អនុវត្ត​ដូច​ខាង​ក្រោម៖
១. ចូរ​សិក្សា​ស្វែង​យល់​ថា​តើ​ចំណេះ​ដឹង​អ្វី​ខ្លះ​ដែល​សំខាន់​ចាំ​បាច់​ដែល​ នាំ​ឲ្យ​អ្នក​ទទួល​បាន​ជោគ​ជ័យ​ក្នុង​វិស័យ​ដែល​ខ្លួន​កំពុង​បម្រើ​ការ ឬ​កំពុង​ប្រកប​របរ​រក​ស៊ី​សព្វ​ថ្ងៃ។ រួច​សួរ​ខ្លួន​ឯង​ថា​តើ​ធ្វើ​ដូច​ម្តេច​ទើប​បង្កើន​ឃ្លាំ​ចំណេះ​ប្រភេទ​នេះ​ បាន។
២. តើ​ចំនុច​ណាខ្លះ​​ជា​ចំនុច​គន្លឹះ​ដែល​ធ្វើ​ឲ្យ​​អ្នក​នាំ​មុខ​គេ​ក្នុង​ វិស័យ​របស់​អ្នក ទាំង​ផ្នែក​ប្រាក់​ចំណេញ​និង​ប្រសិទ្ធភាព​ការងារ? ហើយ​តើ​ធ្វើ​ដូចម្តេច​ទើប​អភិវឌ្ឍន៍​ចំនុច​ទាំង​នេះ​បាន?
៣. ចូរ​រៀប​ផែនការ​អាន​សៀវភៅ​ជា​រៀង​រាល់​ថ្ងៃ​ នៅ​ម៉ោង​ណាមួយ​ជា​ទៀង​ទាត់​ដើម្បី​លើក​កំពស់​ចំណេះ​ដឹង និង​ឈាន​មុខ​គេ​ក្នុង​វិស័យ​របស់​អ្នក។
៤. ចូរ​ស្រាវ​ជ្រាវ​រកឲ្យ​ឃើញ​ថា វគ្គ​បណ្តុះ​បណ្តាល ឬ​សិក្ខា​សាលា​​ ណា​ខ្លះ​ដែល​អាច​នាំ​ឲ្យ​អ្នក​ឈាន​មុខ​គេ​ក្នុង​វិស័យ​របស់​អ្នក។ រួច​ចុះ​ឈ្មោះ​ចូល​រៀនឲ្យ​បាន​ បី​ឬ​បួន​ដង​ក្នុង​មួយ​ឆ្នាំ​។
៥. ចូរ​សុំ​ប្រឹក្សា​យោបល់​ពី​ចៅហ្វាយ​នាយ ឬ​បុគ្គល​ដែល​ទទួល​បាន​ជោគជ័យ​ក្នុង​ជីវិត សួរ​ពួក​គាត់ថាតើ​ពួក​គាត់​អាន​សៀវភៅ​អ្វី រៀន​វគ្គ​អ្វី ឬ​ស្តាប់​អ្វី។ ចូរ​អនុវត្ត​តាម​ដំបូន្មាន​ពួកគាត់ ហើយ​សុំ​អនុសាសន៍​បន្ថែម​ទៀត។
៦. ចូរ​បន្ត​រៀនសូត្រ​គ្រប់​ពេល​វេលា គ្រប់​ទីកន្លែង​ សូម្បី​តែ​ក្នុង​រថ​យន្ត​ ក៏​គួរ​ចាក់​ស្តាប់​កម្មវិធី​អប់​រំ​ដែរ។
ប្រែសម្រួល​ដោយ​ សាលារៀន salarean.com

No comments: