Monday, August 26, 2013

ជំនាញ​ម៉ាឃីតធីង​



ម៉ាឃេធីងជំនាញ ​ម៉ាឃេធីង​ ជា​ជំនាញសិក្សា​អំពី​របៀប​ផ្សព្វ​ផ្សាយ​ និង​លក់​ផលិត​ផល​​​និង​សេវាកម្ម​។ និស្សិត​ នឹង​សិក្សា​អំពី​ការ​ស្រាវជ្រាវ​ទី​ផ្សារ និង​វិភាគ​មើល​និន្នាការ​​ឧស្សាហកម្ម​នីមួយ។ ជំនាញ​នេះ​ សិក្សា​ផ្តោត​ជា​សំខាន់​​ទៅ​លើ​ការ​បំពេញ​ចិត្ត​អតិថិជន​ និង​ការ​កសាង​ទំនុក​ចិត្ត​របស់​អតិថិជន​មក​លើ​ម៉ាកសញ្ញា​របស់​ក្រុម​ហ៊ុន។ និស្សិត​នឹង​បាន​យល់​ដឹង​អំពី វិធី​សាស្ត្រ​វិភាគ​លើ​តម្រូវ​ការ​អតិថិជន ការ​រៀប​ចំ​ផលិត​ផល​និង​សេវាកម្ម​ឲ្យ​ត្រូវ​ទៅ​តាម​ប្រភេទ​អិតិជន​គោល​ដៅ ការ​ជ្រើសរើស​មធ្យោបាយ​ផ្សព្វ​ផ្សាយ​ ការ​កំណត់​ថ្លៃ​លក់​ ការ​គ្រប់​គ្រង​លើ​​ការ​លក់​ចេញទិញ​ចូល​ ការ​វិភាគ​និង​រៀប​ចំ​យុទ្ធ​សាស្ត្រ​ប្រកួត​ប្រជែង ។ល។

ក្រោយ​ពេល​បញ្ចប់​ការសិក្សា​ជំនាញ​ម៉ាឃេធីង​ និស្សិត​អាច​នឹង​មាន​សមត្ថភាព​ធ្វើការងារ៖ បុគ្គលិក​ផ្នែក​លក់​និង​ទីផ្សារ បុគ្គលិក​ផ្នែក​អភិវឌ្ឍន៍​អាជីវកម្ម បុគ្គលិក​ផ្នែក​ម៉ាក​សញ្ញាពាណិជ្ជកម្ម អ្នក​ចែក​ចាយ​ផលិត​ផល អ្នក​សម្រប​សម្រួល​ម៉ាឃេធីង មន្ត្រី​ម៉ាឃេធីង អ្នក​គ្រប់​គ្រង​ផ្នែក​ទិញ​ចូល អ្នក​គ្រប់​គ្រង​ម៉ាឃេធីង អ្នក​គ្រប់​គ្រង​ការ​ផ្សាយ​ពាណិជ្ជកម្ម អ្នកគ្រប់​គ្រង​ទំនាក់​ទំនង​សាធារណៈ អ្នក​គ្រប់​គ្រង​ភោជនីយដ្ឋាន ភ្នាក់ងារ​ទេសចរណ៍ ភ្នាក់ងារ​ដឹក​ជញ្ជូន ។ល។
ម៉ាឃេធីង ជា​កិច្ច​ការមួយ​ដែល​ត្រូវ​ធ្វើ​ជា​ចាំ​បាច់​សម្រាប់គ្រប់​អង្គភាព​ ពាណិជ្ជកម្ម។​ ទីផ្សារ​កាន់​តែ​ប្រកួត​ប្រជែង​ កាន់​តែ​ត្រូវការ​ម៉ាឃេធីង៕

No comments: