សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍
សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (ជាភាសាអង់គ្លេស Association of Southeast Asian Nations) ដែលហៅកាត់ថា អាស៊ាន (ASEAN) គឺជាអង្គការនយោបាយ និងសេដ្ឋកិច្ចមួយនៃបណ្តាប្រទេសដែលស្ថិតនៅក្នុងតំបន់ អាស៊ីអាគ្នេយ៍ ។ អាស៊ានត្រូវបានបង្កើតឡើងនៅថ្ងៃទី ៨ សីហា ឆ្នាំ១៩៦៧ ដោយរួមមានប្រទេសហ្វីលីពីន ម៉ាឡេស៊ី ថៃ ឥណ្ឌូនេស៊ី និងសិង្ហបុរី ដើម្បីជានិមិត្តិរូបនៃសាមគ្គីភាពប្រឆាំងនឹងការរីកសាយនៃលិទ្ធិកុម្មុយនិស្ត នៅប្រទេសវៀតណាម និងកុបកម្មនានានៅតាមបណ្តោយព្រំដែនរបស់ប្រទេសខ្លួន ។ បន្ទាប់ពីជំនុំកំពូលបាលី
ឆ្នាំ១៩៧៦
អង្គការនេះបានបង្កើតនូវកម្មវិធីសហប្រតិបត្តិការសេដ្ឋកិច្ចមួយ
ដែលជួបប្រទះការជាប់គាំក្នុងកំឡុងពាក់កណ្ដាលទសវត្សរ៍ទី៨០
ហើយបានដំនើរការឡើងវិញក្នុងរូបភាពជាគម្រោងសំនើតំបន់ពាណិជ្ជកម្មសេរី ថ្នាក់តំបន់មួយ។ ប្រទេសជាសមាជិកទាំងអស់នេះ ជួបគ្នាជារៀងរាល់ឆ្នាំ។
ប្រទេសប្រុយណេ បានចូលជាសមាជិកអាស៊ាន ៦ថ្ងៃបន្ទាប់ពីប្រទេសនេះទទួលបានឯករាជ្យពីចក្រភពអង់គ្លេស នៅថ្ងៃ៨ មករា ឆ្នាំ១៩៨៤ ។
រដ្ឋនៅក្នុងតំនប់អាស៊ីអាគ្នេយ៍ដីគោក ដូចជា វៀតណាម, ឡាវ និងភូមា ត្រូវបានអនុញ្ញាត្តិចូលជាសមាជិកនៅពេលក្រោយ ។ វៀតណាមបានចូលក្នុងអាស៊ាននៅថ្ងៃទី ២៨ កក្ដដា ឆ្នាំ១៩៩៥ ។ ប្រទេសឡាវ និងភូមា ត្រូវបានអនុញ្ញាត្តិចូលទៅក្នុងអាស៊ាននៅថ្ងៃទី២៣ កក្ដដា ឆ្នាំ១៩៩៧ ។ ព្រះរាជាណាចក្រកម្ពុជា បានក្លាយជាសមាជិកថ្មីស្រឡាង នៅពេលដែលខ្លួនត្រូវបានអនុញ្ញាត្តិនៅថ្ងៃទី ៣០ មេសា ឆ្នាំ១៩៩៩ ។
ប្រទេសដែលបានចូលជាសមាជិកថ្មីនៃអាស៊ានជាបន្តបន្ទាប់មាន៖
នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ ១៩៧១ ZOPFAN ត្រូវបានបង្កើតឡើងនៅទីក្រុងកូឡាឡុំពួ។
ថ្ងៃទី ២៤ ខែ កុម្ភៈ ឆ្នាំ ១៩៧៦ សន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការ បានត្រូវគេចុះហត្ថលេខា ក្រោយពេលដែលឥណ្ឌូចិនទាំងមូលធ្លាក់ក្រោមការដឹងនាំរបស់ពួកកុំមុយនីស។
គោលដៅនៃសន្ធិសញ្ញានេះ គឺដើម្បីរក្សាសន្តិភាព មិត្តភាពយឺនយូរ និងសហប្រតិបត្តិការដ៏ល្អប្រពៃ រវាងប្រជាជននៅក្នុងរង្វង់អាស៊ានដែលនាំទៅដល់សុពលភាព សាមគ្គីភាពរវាងគ្នា និងគ្នា។
ក្នុងទំនាក់ទំនងរវាងគ្នា និងគ្នា សមាជិកអាស៊ាន មានគោលការណ៍ដូចតទៅ៖
ថ្ងៃទី ០១ ខែ មករា ឆ្នាំ ១៩៩៣ AFTA បានត្រូវប្រកាសបង្កើតជាផ្លូវការ។ ដំណាក់ដំបូង AFTA មានគោលដៅទាក់ទងនឹងការបញ្ចុះតម្លៃផលិតផលមួយចំនួន បន្ទាប់មកនឹងបើកឲ្យមានពាណិជ្ជកម្មសេរី។ ការបង្កើតAFTAក៏មានគោលបំណងទាក់ទាញវិនិយោគទុន និងការរកផ្សារនៅតំបន់ឥណ្ឌូចិនផងដែរ។ សន្និសីទថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី២៧ នៅ ទីក្រុងបាងកក ពីថ្ងៃទី២២ ដល់២៣ ខែកក្កដា ឆ្នាំ ១៩៩៤ បានចេញសេចក្ដីថ្លែងការណ៍មួយ បញ្ជាក់សាជាថ្មីពីទិសដៅនាំAFTA៖
នៅក្នុងកិច្ចប្រជុំលើកទី៥ ក្រុមប្រឹក្សាAFTA ដែលមានការចូលរួមពីរដ្ឋមន្ត្រីពាណិជ្ជកម្មអាស៊ាន បានចេញសេចក្ដីថ្លែងការណ៍រួមក្នុងសន្និសីទកាសែត ដែលមានជាអាទិ៖
ថ្ងៃទី ២៥ ខែ កក្កដា ឆ្នាំ ១៩៩៤ បានប្រកាសការបង្កើតARFនេះឡើងជាផ្លូវការ។ ក្នុងបំណងរឹតចំណងមេត្រីភាពក្នុងបណ្ដាប្រទេសអាស៊ាន និងបណ្ដាប្រទេសនានានៅតំបន់អាស៊ីប៉ាស៊ីភិច។ បច្ចុប្បន្ននេះ អាស៊ានមិនត្រឹមតែជាសមាគមមួយដែលមានទិសដៅធ្វើសហប្រតិបត្តិការខាងសេដ្ឋកិច្ចប៉ុណ្ណោះទេ តែអាស៊ានបានធ្វើសកម្មភាពយ៉ាងសកម្ម លើការងារនយោបាយ និងសន្តិសុខផងដែរ។ ARFមានតួនាទីពង្រឹងទំនុកចិត្តគ្នាទៅវិញទៅមកក្នុងតំបន់អាស៊ីប៉ាស៊ីភិច ដោយការចរចានានាលើកិច្ចសហប្រតិបត្តិការផ្នែកនយោបាយ និងសន្តិសុខក្នុងតំបន់៕
ទង់ជាតិអាស៊ាន |
|
បាវចនា៖ "One Vision, One Identity, One Community" (ចក្ខុវិស័យតែមួយ អត្តសញ្ញាណតែមួយ សហគមន៍តែមួយ) "10 countries, 1 identity" (ប្រទេស១០ អត្តសញ្ញាណ១) |
|
បទភ្លេងនិងចំរៀង៖ "The ASEAN Way" (វិថីអាស៊ាន) | |
សមាជិក |
កម្ពុជា ថៃ ព្រុយណេ ម៉ាឡេស៊ី មីយ៉ាន់ម៉ា វៀតណាម សិង្ហបុរី ហ្វីលីពីន ឡាវ ឥណ្ឌូនេស៊ី |
លេខាធិការដ្ឋានអាស៊ាន | ចាការតា |
រដ្ឋបាល -ប្រធាន -អគ្គលេខាធិការ |
អង្គការតំបន់ កម្ពុជា សុរីន ពីតស៊ូវ៉ាន់ |
បង្កើត | ៨ សីហា ១៩៦៧ |
ផ្ទៃដីសរុប | ៤ ៤៧៩ ២១០,៥គម2 |
ចំនួនប្រជាជន - ស្ថិតិឆ្នាំ២០១០ - ដង់ស៊ីតេ |
៦១០លាននាក់ ១៣៥នាក់/គម² |
GDP (PPP) - សរុប - ក្នុងម្នាក់ |
ស្ថិតិឆ្នាំ២០១០ US$ ៣០៨៤ ពាន់លាន US$ ៥ ១៣១ |
GDP (ធម្មតា) - សរុប - ក្នុងម្នាក់ |
ស្ថិតិឆ្នាំ២០១០ US$ ១ ៨០០ ពាន់លាន US$ ២ ៩៩៥ |
រូបិយវត្ថុ | រៀល (KHR) បាត (THB) ដុល្លារប៊្រុយណេ (BND) រីងហ្គីត (MYR) ខ្យាត (MMK) ដុង (VND) ដុល្លារសិង្ហបុរី (SGD) ពេសូ (PHP) គីប (LAK) រូផ្ចា (IDR) |
ល្វែងម៉ោង | UTC +៦ ទៅ +១០ |
កែសំរួល |
សមាជិក
អាស៊ានបានបង្កើតឡើងដោយរដ្ឋចំនួន៥ ដែលភាគច្រើនជាប្រទេសនៅក្នុងតំនប់អាស៊ីអាគ្នេយ៍ទឹកលិច : ហ្វីលីពីន, ឥណ្ឌូនេស៊ី, ម៉ាឡេស៊ី, សិង្ហបុរី និងថៃឡង់ដ៍ ។ប្រទេសប្រុយណេ បានចូលជាសមាជិកអាស៊ាន ៦ថ្ងៃបន្ទាប់ពីប្រទេសនេះទទួលបានឯករាជ្យពីចក្រភពអង់គ្លេស នៅថ្ងៃ៨ មករា ឆ្នាំ១៩៨៤ ។
រដ្ឋនៅក្នុងតំនប់អាស៊ីអាគ្នេយ៍ដីគោក ដូចជា វៀតណាម, ឡាវ និងភូមា ត្រូវបានអនុញ្ញាត្តិចូលជាសមាជិកនៅពេលក្រោយ ។ វៀតណាមបានចូលក្នុងអាស៊ាននៅថ្ងៃទី ២៨ កក្ដដា ឆ្នាំ១៩៩៥ ។ ប្រទេសឡាវ និងភូមា ត្រូវបានអនុញ្ញាត្តិចូលទៅក្នុងអាស៊ាននៅថ្ងៃទី២៣ កក្ដដា ឆ្នាំ១៩៩៧ ។ ព្រះរាជាណាចក្រកម្ពុជា បានក្លាយជាសមាជិកថ្មីស្រឡាង នៅពេលដែលខ្លួនត្រូវបានអនុញ្ញាត្តិនៅថ្ងៃទី ៣០ មេសា ឆ្នាំ១៩៩៩ ។
ប្រវត្តិ
អាស៊ានត្រូវបានចុះហត្ថលេខា បង្កើតឡើងដោយប្រទេស៥ នៅទីក្រុងបាងកក ដែលរួមមាន ប្រទេសឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី និងថៃ កាលពីថ្ងៃ ទី ០៨ ខែសីហា ឆ្នាំ ១៩៦៧។ប្រទេសដែលបានចូលជាសមាជិកថ្មីនៃអាស៊ានជាបន្តបន្ទាប់មាន៖
- ប្រទេសប្រ៊ុយណេ សមាជិកទី៦ ចូលថ្ងៃទី ០៨ មករា ឆ្នាំ ១៩៨៤។
- សាធារណរដ្ឋសង្គមនិយមវៀតណាម ជាសមាជិកទី៧ ចូលថ្ងៃទី ២៨ ខែ កក្កដា ឆ្នាំ ១៩៩៥។
- សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ជាសមាជិកទី៨ ចូលថ្ងៃទី ២៤ ខែ កក្កដា ឆ្នាំ ១៩៩៧។
- សហភាពមីយ៉ាន់ម៉ា ជាសមាជិកទី៩ ចូលនៅថ្ងៃទី ២៤ ខែ កក្កដា ឆ្នាំ ១៩៩៧។
- ព្រះរាជាណាចក្រកម្ពុជា ជាសមាជិកទី១០ ចូលនៅថ្ងៃទី ៣០ ខែ មេសា ឆ្នាំ ១៩៩៩។
អត្ថន័យទង់ជាតិអាស៊ាន
សមាគមនេះមាននិមិត្តសញ្ញាទៅតាមលក្ខណៈនៃប្រទេសក្នុងតំបន់ដែលមានអត្ថន័យ និងខ្លឹមសារដូចខាងក្រោម៖- និមិត្តសញ្ញាសមាគមអាស៊ានមាន៤ពណ៌គឺៈ
-
- ពណ៌ខៀវតំណាងឲ្យសន្តិភាព និងស្ថេរភាព
- ពណ៌ក្រហមតំណាងឲ្យសេចក្តីក្លាហាន និងភាពស្វាហាប់
- ពណ៌សតំណាងឲ្យភាពបរិសុទ្ធ
- ពណ៌លឿងតំណាងឲ្យវិបុលភាព និងភាពសំបូររុងរឿង។
- ដើមស្រូវទាំង១០តំណាងឲ្យបិតាបង្កើតអាស៊ានដែលមានបំណងប្រមូលផ្តុំប្រទេសទាំងដប់នៅអាស៊ីអាគ្នេយ៍ ឲ្យក្លាយជាសមាគមដែលប្រកបដោយមិត្តភាព និងសាមគ្គីភាព។
- រង្វង់ព័ទ្ធជុំវិញ តំណាងឲ្យឯកភាពគ្នារបស់អាស៊ាន។
- ទង់អាស៊ាន តំណាងឲ្យសមាគមអាស៊ានមួយដែលមានស្ថេរភាព សន្តិភាព រួបរួមគ្នា និងប្រកបដោយថាមពល។
- ពណ៌រទាំងអស់របស់ទង់អាស៊ានតំណាងឲ្យពណ៌សំខាន់ៗនៃទង់ជាតិរបស់ប្រទេសជាសមាជិកនីមួ
ទិសដៅអាស៊ាន
គោលដៅបង្កើតអាស៊ានគឺ ធ្វើសហប្រតិបត្តិការក្នុងតំបន់ ដោយឈរលើស្មារតីស្មើភាពលើវិស័យ៖- សេដ្ឋកិច្ច(កសិកម្ម ឧស្សាហកម្ម គមនាគមន៍ ទេសចរណ៍ ពាណិជ្ជកម្ម)។
- វិទ្យាសាស្ត្រ បច្ចេកទេស វប្បធម៌ និងការងាររដ្ឋបាល។
- តំហែរក្សា សន្ដិភាព សន្ដិសុខ ក្នុងតំបន់ តាមរយៈការគោរពដ៏ខ្ជាប់ខ្ជួននូវយុត្តិធម៌ និងគោលការណ៍ច្បាប់ទាំងឡាយក្នុងទំនាក់ទំនង រវាងប្រទេសក្នុងតំបន់ និងប្រកាន់ខ្ជាប់ខ្ជួននូវធម្មនុញ្ញសហប្រជាជាតិ។
- តំហែរក្សាកិច្ចសហប្រតិបត្តិការជិតស្និទ្ធ និងមានផលប្រយោជន៍ជាមួយអង្គការក្នុងតំបន់ដែលមានស្រាប់។
គោលការណ៍នានា
អាស៊ានបានចេញគោលការណ៍ជាច្រើនទៀត បន្ទាប់ពី ឆ្នាំ១៩៦៧មក៖ការបង្កើតតំបន់សន្តិភាព សេរីភាព និង អព្យាក្រឹតភាព
ZOPFAN: Zone of Peace, Freedom and Neutralityនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ ១៩៧១ ZOPFAN ត្រូវបានបង្កើតឡើងនៅទីក្រុងកូឡាឡុំពួ។
- សមាជិកអាស៊ានប្ដេជ្ញា ខិតខំរក្សាតំបន់អាស៊ីអាគ្នេយ៍ ឲ្យទៅជាតំបន់សន្តិភាព សេរីភាព និងអព្យាក្រឹតភាព មិនស្ថិតនៅក្រោមអន្តរាគមន៍នៃមហាអំណាចបរទេសឡើយ។
- សមាជិកអាស៊ានខិតខំបង្កើនសហប្រតិបត្តិការឲ្យកាន់តែទូលាយ ដោយពង្រឹងសាមគ្គីភាព និងមិត្តភាពរវាងគ្នា នឹងគ្នា។
- មានបំណងបន្ធូរភាពតានតឹងអន្តរជាតិ និងធ្វើឲ្យសម្រេចបានសន្តិភាព ដ៏យូរអង្វែងមួយនៅអាស៊ីអាគ្នេយ៍។
- គោរពបូរណភាពដែនដីរបស់រដ្ឋដទៃទៀត ដោះស្រាយដោយសន្តិវិធីរាល់ទំនាស់ជាអន្តរជាតិនានាដោយឈរលើភាពស្មើគ្នា ប្រើសិទ្ធិស្វ័យសម្រេច ដោយមិនជ្រៀតជ្រែកលើកិច្ចការផ្ទៃក្នុងរបស់រដ្ឋណាមួយ។
ការបង្កើត សន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការ
TAC: Treaty of Amity and Cooperationថ្ងៃទី ២៤ ខែ កុម្ភៈ ឆ្នាំ ១៩៧៦ សន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការ បានត្រូវគេចុះហត្ថលេខា ក្រោយពេលដែលឥណ្ឌូចិនទាំងមូលធ្លាក់ក្រោមការដឹងនាំរបស់ពួកកុំមុយនីស។
គោលដៅនៃសន្ធិសញ្ញានេះ គឺដើម្បីរក្សាសន្តិភាព មិត្តភាពយឺនយូរ និងសហប្រតិបត្តិការដ៏ល្អប្រពៃ រវាងប្រជាជននៅក្នុងរង្វង់អាស៊ានដែលនាំទៅដល់សុពលភាព សាមគ្គីភាពរវាងគ្នា និងគ្នា។
ក្នុងទំនាក់ទំនងរវាងគ្នា និងគ្នា សមាជិកអាស៊ាន មានគោលការណ៍ដូចតទៅ៖
- គោរពគ្នាទៅវិញទៅមកលើឯករាជ្យ អធិបតីភាព សមភាព បូរណភាពទឹកដី និងអត្តសញ្ញាណជាតិនៃបណ្ដាប្រទេសទាំងអស់។
- គោរពសិទ្ធិរបស់រដ្ឋនីមួយៗ ក្នុងដំនឹកនាំប្រទេសខ្លួនឲ្យចៀសផុតពីការជ្រៀតជ្រែកពីក្រៅ។
- មិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់គ្នាទៅវិញទៅមក។
- ដោះស្រាយរាល់ទំនាក់ទំនងនានាតាមមធ្យោបាយសន្តិវិធី។
- ប្រឆាំងចំពោះការគំរាម ប្រើកម្លាំងទ័ព។
- រួមសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពរវាងគ្នា និងគ្នា។
- ធ្វើឲ្យតំបន់អាស៊ីអាគ្នេយ៍ គ្មានអាវុធនុយក្លេអ៊ែ។
- ប្រវត្តនៃប្រទេសនីមួយៗនៃប្រទេសអាស៊ានទាំង១០
ការបង្កើត តំបន់ពាណិជ្ជកម្មសេរី អាស៊ាន
AFTA: Asean Free Trade Areaថ្ងៃទី ០១ ខែ មករា ឆ្នាំ ១៩៩៣ AFTA បានត្រូវប្រកាសបង្កើតជាផ្លូវការ។ ដំណាក់ដំបូង AFTA មានគោលដៅទាក់ទងនឹងការបញ្ចុះតម្លៃផលិតផលមួយចំនួន បន្ទាប់មកនឹងបើកឲ្យមានពាណិជ្ជកម្មសេរី។ ការបង្កើតAFTAក៏មានគោលបំណងទាក់ទាញវិនិយោគទុន និងការរកផ្សារនៅតំបន់ឥណ្ឌូចិនផងដែរ។ សន្និសីទថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី២៧ នៅ ទីក្រុងបាងកក ពីថ្ងៃទី២២ ដល់២៣ ខែកក្កដា ឆ្នាំ ១៩៩៤ បានចេញសេចក្ដីថ្លែងការណ៍មួយ បញ្ជាក់សាជាថ្មីពីទិសដៅនាំAFTA៖
- សម្រេចអនុវត្តលើកការបន្ថយតម្លៃទំនិញតាមកម្មវិធីឆ្នាំ១៩៩៤។
- លើកទឹកចិត្តចំពោះលំនាំចូលនៃវិនិយោគទុនបរទេស។
- ឯកភាពចំពោះការភ្ជាប់ពាណិជ្ជកម្ម ជាមួយតំបន់ដទៃទៀត ក្នុងពិភពលោកជាពហុភាគី។
នៅក្នុងកិច្ចប្រជុំលើកទី៥ ក្រុមប្រឹក្សាAFTA ដែលមានការចូលរួមពីរដ្ឋមន្ត្រីពាណិជ្ជកម្មអាស៊ាន បានចេញសេចក្ដីថ្លែងការណ៍រួមក្នុងសន្និសីទកាសែត ដែលមានជាអាទិ៖
- ថ្ងៃទី២១ខែកញ្ញា ឆ្នាំ ១៩៩៤ ប្រកាសកាត់បន្ថយរយៈពេលអនុវត្តផែនការ ពី១៥ឆ្នាំ មកត្រឹម១០ឆ្នាំ។
- ជម្រុញចលនាសេរីនីយកម្មក្នុងបណ្ដាប្រទេសអាស៊ាន។
- យោងតាមការសម្រួលថ្មី ផែនការAFTAនឹងត្រូវសម្រេចបានជោគជ័យនៅថ្ងៃទី០១ ខែមករា ឆ្នាំ ២០០៣ មុនគម្រោងចាស់ដែលកំណត់កាលបរិច្ឆេទដល់ថ្ងៃទី ០១ ខែមករា ឆ្នាំ ២០០៨។
- បញ្ចូលAFTAទៅក្នុងអគ្គលេខាធិការដ្ឋានអាស៊ាន ដើម្បីជាជំនួយដល់ដំណោះស្រាយទំនាស់ផ្នែកពាណិជ្ជកម្មផ្សេងៗ ក្នុងចំណោមប្រទេសសមាជិកអាស៊ាន។
កិច្ចប្រជុំផ្សេងៗ
ក្រៅពីកិច្ច្កការទាំងឡាយខាងលើអស៊ានក៏មានកិច្ចប្រជុំផ្សេងដែលមានលក្ខណៈទៀងទាត់ផងដែរដែលត្រូវប្រារព្វ។ ទាំងនេះ គឺជាកិច្ចប្រជុំគណៈរដ្ខមន្រ្តីនិគណៈកម្មាធិការតូចៗកិច្ចប្រជុំភាគច្រើនផ្តោតទៅលើប្រធានបទជាក់លាក់ដូចជាការការពារ,បរិ ស្ថាននិងត្រូវបាបចូលរូបដោយអគរដ្ខទូតដែលតំងអោយមន្រ្តីរដ្ដាភិបាលការបង្កើត វេទិកាតំបន់អាស៊ាន
ARF: ASEAN Regional Forumថ្ងៃទី ២៥ ខែ កក្កដា ឆ្នាំ ១៩៩៤ បានប្រកាសការបង្កើតARFនេះឡើងជាផ្លូវការ។ ក្នុងបំណងរឹតចំណងមេត្រីភាពក្នុងបណ្ដាប្រទេសអាស៊ាន និងបណ្ដាប្រទេសនានានៅតំបន់អាស៊ីប៉ាស៊ីភិច។ បច្ចុប្បន្ននេះ អាស៊ានមិនត្រឹមតែជាសមាគមមួយដែលមានទិសដៅធ្វើសហប្រតិបត្តិការខាងសេដ្ឋកិច្ចប៉ុណ្ណោះទេ តែអាស៊ានបានធ្វើសកម្មភាពយ៉ាងសកម្ម លើការងារនយោបាយ និងសន្តិសុខផងដែរ។ ARFមានតួនាទីពង្រឹងទំនុកចិត្តគ្នាទៅវិញទៅមកក្នុងតំបន់អាស៊ីប៉ាស៊ីភិច ដោយការចរចានានាលើកិច្ចសហប្រតិបត្តិការផ្នែកនយោបាយ និងសន្តិសុខក្នុងតំបន់៕
No comments:
Post a Comment