តាមធម្មតា គេជល់កែវគ្នានៅពេលអបអរ
ឬប្រសិទ្ធិពរជ័យក្នុងឱកាសអ្វីមួយ។
តើហេតុអ្វីចាំបាច់ត្រូវជល់កែវគ្នាឲ្យឮសំលេងកែវប៉ះគ្នា?
រឿងនេះមានការបកស្រាយច្រើនបែប
តែយើងសូមលើកយកតែមួយបែបមកពណ៌នានៅទីនេះ។
សាច់រឿងមានជាប់ទាក់ទងនឹងវិញ្ញាណទាំងប្រាំ គឺកាយវិញ្ញាណ
ចក្ខុវិញ្ញាណ ឃានវិញ្ញាណ ជីវ្ហាវិញ្ញាណ និងសោតវិញ្ញាណ។
ពេលផឹកភេសជ្ជៈវិញ្ញាណទាំងបួនខាងដើម
គឺសុទ្ធតែបានទទួលដឹងទាំងអស់ ពោលគឺ៖ ១. កាយវិញ្ញាណ គឺដៃបានប៉ះកែវភេសជ្ជៈ ២. ចក្ខុវិញ្ញាណ គឺភ្នែកបានឃើញកែវភេសជ្ជៈ ៣. ឃានវិញ្ញាណ គឺច្រមុះបានហិតក្លិនភេសជ្ជៈ និង ៤. ជីវ្ហាវិញ្ញាណ គឺអណ្តាតបានក្រេបរសជាតិភេសជ្ជៈ មានតែសោតវិញ្ញាណ គឺត្រចៀកទេដែលមិនទាន់បានឮ។ ដូច្នេះគេជល់កែវគ្នាដើម្បីឲ្យត្រចៀកបានឮដែរ។ សរុបមកវិញ្ញាណទាំងប្រាំសុទ្ធតែបានដឹងឮទាំងអស់គ្នា។ |
Monday, August 26, 2013
អត្ថន័យនៃការជល់កែវ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment