Monday, August 26, 2013

ចង់​ក្លាយជា​អ្នកមាន​ត្រូវ​ចេះ​គ្រប់គ្រង​ការ​ចំណាយ



វិធី ​ដ៏​ច្បាស់​មួយ​ដែល​បង្ក​ឲ្យ​អ្នក​បរាជ័យ​ក្នុង​ការ​បង្កើត​ប្រាក់​គឺ​ការ​ ចេញ​ក្រៅ​ផ្ទះ​និង​ចំណាយ​រាល់​អ្វីៗ​ដែល​អ្នក​រកបាន​ឬ​ទទួល​បាន​។​ការ​ញៀន​ ក្នុង​ការ​ចំណាយ​ជា​ពិសេស​នោះ​គឺ​ខ្លាំង​ណាស់​សម្រាប់​ខ្ញុំ​។​ប៉ុន្តែ​អ្នក ​ត្រូវ​ទប់ស្កាត់​បើសិនជា​អ្នក​ចង់​ឲ្យ​ប្រាក់​តិចតួច​ដែល​អ្នក​រកបាន​ឲ្យ​ ក្លាយជា​ប្រាក់​ច្រើន​នោះ​។​ត្រូវ​បំភ្លេច​ការ​ចង់បាន​រថយន្ដ​ថ្មី​និង​ដំណើ​កម្សាន្ដ​ផ្សេងៗ​។​                                                                                         
 
-អ្នក​នឹង​ត្រូវ​រៀន​ពី​របៀប​មានចិត្ត​សប្ប​រសធម៌​បន្តិចបន្តួច​ ប៉ុន្តែ​ត្រូវ​រង់ចាំ​អ្វី​ដែល​អ្នក​ទទួល​បាន​ដើម្បី​រៀបចំ​សម្រាប់​អនាគត​ នៅ​ពេល​ដែល​អ្នក​នឹង​មាន​លុយ​កាន់តែ​ច្រើន​។​នេះ​មាន​ន័យ​ថា​អ្នក​ត្រូវ​តែ​ គ្រប់​គ្រប់​កំលាំង​រុញច្រាន​ដែល​ធ្វើ​ឲ្យ​អ្នក​ចំណាយ​ច្រើន​។​

ចូរ ​ក្រឡេក​មើល​ ខ្ញុំ​នឹង​នាំ​អ្នក​ទៅ​រក​អាថ៌​កំបាំង​នោះ​ ។​ ភាព​មានបាន​គឺជា​ការ​ប្រកួត​យក​រង្វាន់​ ។​ យើង​ចង់បាន​រង្វាន់​នោះ​។​មនុស្ស​ភាគច្រើន​បរាជ័យ​ដោយសារ​តែ​ភាព​ ខ្ជិលច្រអូស​តាំងពី​ដើម​ហើយ​មួយ​ចំនួន​ធំ​ទៀត​បរាជ័យ​ដោយសារ​តែ​រកបាន​លុយ​ ប៉ុន្តែ​ចំណាយ​គ្មាន​របៀប​។​

​ សូម​ជំរាប​ថា​ថ្ងៃស្អែក​ពិតជា​មាន​ហើយ​វា​មក​ដល់​លឿន​ណាស់​។​ឥឡូវនេះ​រថយន្ត ​ថ្មីរ​ភ្លឺ​រលោង​បែរជា​មើលទៅ​ឃើញ​ជា​រថយន្ដ​ដែល​មិន​ស្អា​តទៅ​វិញ​។​ថ្ងៃ​ កម្សាន្ដ​ដែល​បាន​កន្លង​ផុត​ទៅ​នៅ​ត្រឹមតែ​រូបថត​របស់​មនុស្ស​ឬ​ទីកន្លែង​ ពីរ​បីសន្លឹក​ដែល​អ្នក​មិន​អាច​ចាំ​បាន​ ហើយ​សម្លៀក​បំពាក់​ថ្មីៗ​កាន់តែ​ថ្លៃ​ទៅៗ​និង​មិន​ងាយ​ទិញ​នោះ​ទេ​។​

​ ការ​ពិត​ដ៏​សាមញ្ញ​គឺថា​អ្នកមានៗ​គេ​ដឹង​ពី​របៀប​ក្នុង​ការ​គ្រប់​គ្រង់​ កំលាំង​រុញច្រាន​ការ​ចំណាយ​របស់​គេ​នោះ​ហើយ​គឺជា​ហេតុផល​ដែល​នាំ​ឲ្យ​គេ​មាន ​។​ នៅ​ពេល​ដែល​គេ​ត្រូវការ​រឹត​បន្តឹង​ការ​ការ​ចំណាយ​គេ​អាច​ធ្វើ​បាន​។​ អ្នក​ចាំបាច់​ត្រូវ​តែ​ធ្វើ​វា​ដែរ​គឺ​រឹត​បន្តឹង​ការ​ចំណាយ​។​

No comments: