មិនខ្វល់ថាគំនិតនៃភាពជោគជ័យរបស់អ្នកគឺជាអាចធ្វើវិស្សមកាលគ្រប់ពេលដែលអ្នកចង់
ឬមានការគាំទ្រពីក្រុមគ្រួសារអ្នកឡើយ
ប៉ុន្តែវាមានចំនុចបីជាមូលដ្ឋានដែលអ្នកអាចធ្វើអោយប្រាកដថាមុខជំនួញរបស់អ្នកអាចធ្វើអោយអ្នកដល់គោលដៅបាន។
អ្នកកំពុងស្ថិតនៅក្នុងមុខជំនួញផ្ទាល់ខ្លួនដ៏តូចមួយ និងប្រហែលជាក្នុងក្រុមហ៊ុនដែលមានមនុស្សធ្វើការតែម្នាក់ឯងដែរមើលទៅ។ ប្រហែលជាអ្នកគឺជាអ្នកផ្តល់ប្រឹក្សាឯករាជម្នាក់ជាមួយក្រុមគ្រួសារដ៏ធំមួយដើម្បីអាចគាំទ្រអ្នកបានដូចជាខ្ញុំអញ្ជឹងដែរ។
ឬប្រហែលជាអ្នកមានបុគ្គលិក
២០នាក់
ហើយអ្នកកំពុងតែស្វះស្វែងរកការរីកចម្រើនបន្ថែមទៀត។ មិនខ្វល់ថាអ្នកស្ថិតក្នុងស្ថានភាពបែបណាក៏ដោយ
អ្នកទំនងជាមានចក្ខុវិស័យមួយចំនួននៃអ្វីដែលអ្នកចង់អោយវានោះទទួលបានជោគជ័យ។ សំណួរសួរថា ការរស់នៅប្រកបដោយជីវិតដែលមានលុយកាក់សម្បូរសប្បាយគឺជាអ្វីទៅ?
តើវាត្រូវចំនាយពេលធ្វើវិស្សមកាលដែលទេគ្រប់ដែលអ្នកចង់រំសាយអោយអស់ពីការព្រួយបារម្ភរបស់អ្នក?
ប្រហែលជាជាគ្រាន់តែធ្វើអោយអ្នកដឹងថាអ្នកចង់ទិញសៀវភៅមួយក្បាលនៅបណ្ណាគាដើម្បីអានដោយមិនចាំបាច់ត្រួតពិនិត្យតុល្យភាពលុយរបស់អ្នកជាមុនសិនទេ។ ឬប្រហែលជាមិនចាំបាច់យកចិត្តទុកដាក់ខ្លាំងចំពោះការបង់លុយយឺតយ៉ាវរបស់អតិថិជនព្រោះអ្នកបានបន្តមុខជំនួញ និងលុយគ្រប់គ្រាន់ក្នុងធានាគាដើម្បីប៉ះប៉ូវនូវរាល់បញ្ហាដែលកើតមានរបស់អ្នករួចទៅហើយ។ យើងសុទ្ធតែបានថ្លឹងថ្លែងរឿងទាំងអស់នេះតាមរបៀបខុសៗគ្នាដោយអាស្រ័យទៅលើអ្វីដែលយើងតែងតែធ្លាប់ប្រើ,
របៀបដែលយើងធ្វើអោយវារីកចម្រើន និងអ្វីដែលមានសារៈសំខាន់ចំពោះយើងក្នុងពេលបច្ចុប្បន្ន។
ដូច្នេះចូរពិនិចារណាមើលថា
តើយើងអាចឈានទៅដល់ភាពជោគជ័យ
និងទទួលបានអត្ថប្រយោជន៍ដល់ខ្លួនយើងបានច្រើនបំផុតដោយរបៀបណាទៅ។
បន្ថយអំណះអំណាងសេដ្ឋកិច្ចទៅលើមុខជំនួញរបស់អ្នក
នេះរឿងនេះបើនិយាយទៅគឹវាស្រួលទេ តែអ្នកធ្វើទេទើបពិបាក។
មានមធ្យោបាយបីប្រភេទដែលអ្នកអាចបន្ថយអំណះអំណាងសេដ្ឋកិច្ចលើជំនួញរបស់បាន
ប៉ុន្តែវាសុទ្ធតែជារឿងពិបាកទាំងអស់។
ទីមួយ ចូរធ្វើខ្លួនអោយល្អបំផុតចំពោះអ្វីដែលអ្នកបានធ្វើ
ហើយអតិថិជនរបស់អ្នកទំនងជានឹងឈរនៅជាមួយអ្នកបន្តទៀតទោះបីជាស្ថានភាពលុយកាកមានបញ្ហាមិនល្អក៏ដោយ។
ទីពីរ
ចូរផ្តល់នូវអ្វីមួយដែលមនុស្សត្រូវការ
ប៉ុន្តែវាជាអ្វីដែលគេមិនអាចរកវាបាន
ឬរបស់នោះមានការប្រកួតប្រជែងតិចតួច។
ម្យ៉ាងវិញទៀត អ្នកអាចផ្តល់អោយគេនូវផ្កាខាត់ណាពណ៌បៃតងរស់ជាតិសូកូឡាតែមួយគត់បាន ប៉ុន្តែបើសិនជាគ្មាននរណាចង់បានវាទេ
មានន័យថាអ្នកនៅតែមិនទាន់ទទួលបានជោគជ័យដដែល។
ទីបី
ចូរផ្តល់អ្វីមួយដែលមនុស្សគ្រប់គ្នាតែងតែទិញវាមកប្រើជានិច្ច។
បើយើងនិយាយចំពោះស្រុកគេវិញ មិនខ្វល់ថាប្រជាជនក្រប៉ុណ្ណានោះទេ
ពួកគេនៅតែត្រូវការទៅទិញអាហារញ៉ាំបានជានិច្ច ដូច្នេះអ្នកប្រហែលជាអាចរករបស់នោះសម្រាប់ពួកគេបានហើយ។
ប្រយ័ត្នចំពោះការកំណត់តម្លៃអ្វីដែលពិសេសៗ
ជាម្តងម្កាល ខ្ញុំពិតជាត្រូវការបញ្ចុះតម្លៃផលិតផលរបស់ខ្ញុំដើម្បីទាក់បានអតិថិជនថ្មី
ហើយការដែលកំណត់តម្លៃពិសេសដើម្បីទទួលយកអតិថិជនសំខាន់ៗទាំងនោះបានឆាប់តាមតែអាចធ្វើបាបែបនេះ វាងាយធ្វើអោយខ្ញុំឈានទៅដល់ទីផ្សារថ្មីមួយដែលខ្ញុំសឹងតែមិនទាន់សាកល្បងពីមុនផង។ ប៉ុន្តែចូរចាំថា នៅពេលអ្នកផ្តល់ផលិតផល
“ក” មួយដល់អតិថិជនក្នុងតម្លៃថោក វាទំនងជាមិនងាយនឹងតម្លៃថ្លៃផលិតផលនោះម្តងទៀតឡើយ។
ប្រសិនបើអ្នកចង់ទទួលបានជោគជ័យ
ចូរធ្វើចិត្តអោយទូលាយចំពោះគោលនយោបាយកំណត់តម្លៃរបស់អ្នក និងការបញ្ចុះតម្លៃណាទាំងឡាយណាដែលអ្នកកំពុងគិតអំពីវា។ ខ្ញុំមិននិយាយថា
“មិនដែលធ្វើវាសោះ” ទេ
ព្រោះវាគឺជាមធ្យោបាយដ៏ល្អបំផុតដើម្បីទាក់ទាញអតិថិជនថ្មីដែលមិនទាន់មានដៃគូរប្រជែងជាមួយអ្នកនៅឡើយ ប៉ុន្តែចូរយល់ពីចំនួនដែលអ្នកត្រូវការដើម្បីជាប្រយោជន៍ និងជាការពិតចំពោះរឿងនោះ។
ផ្តល់នូវសេវាកម្មដ៏ឆ្លាតវៃ
ជាចុងក្រោយមិនត្រូវអោយអតិថិជនកំណត់សេវាកម្មអោយអ្នកធ្វើចំពោះគេនោះទេ។
វាគ្មានបញ្ហាអ្វីចោទនោះទេបើសិនជាអ្នកផ្តល់តម្លៃទីផ្សារថោកបំផុត ឬថ្លៃបំផុតនោះ។
ហើយវាក៏គ្មានអ្វីជាបញ្ហាដែរបើអ្នកជាមនុស្សដ៏ល្អបំផុត ឬគ្រាន់តែជាអ្នកផ្តល់សេវាកម្មរបស់អ្នក ឬផលិតផលក្នុងតំបន់ ឬទីផ្សារទាំងមូល។ ទោះបីជាអ្នកគិតថា
អតិថិជនត្រូវការអ្នកច្រើនជាងអ្នកត្រូវការពួកគេ
ចូរផ្តល់សេវាកម្មដល់ពួកគេជានិច្ចអោយដូចជាអ្នកត្រូវការពួកគេខ្លាំងចំពោះមុខជំនួញអញ្ចឹងដែរ។
អតិថិជនរបស់អ្នកត្រូវការដឹងថា
ពួកគេគឺជារបស់សំខាន់សម្រាប់អ្នក
ហើយរឿងនោះអ្នកត្រូវតែធ្វើចំពោះពួកគេទៅតាមសម្តត្ថភាពរបស់អ្នកបានល្អបំផុត។
បើសិនជាអ្នកចាប់ផ្តើមបាត់បង់គំនិតនោះហើយ
ជោគជ័យដែលអ្នកនឹងទទួលបានប្រហែលជារត់ចោលអ្នកបាត់ទៅហើយ៕
No comments:
Post a Comment