Monday, August 26, 2013

វិធី​សាស្ត្រ​ដើម្បី​​រក្សា​​និង​​ប្រើ​​ប្រាស់​​ប្រាក់​​ឲ្យ​មាន​ប្រសិទ្ធ​ភាព​




១.ចាយ​វាយ​ឲ្យ​តិច​ជាង​ចំណូល
២.​ ចាប់​ផ្តើម​សន្សំ​ប្រាក់​ពី​ឥឡូវ​នេះ​ទៅ ជាជាង​រង់ចាំ​រហូត​ដល់​រក​ឃើញ​ថា
​គួរ​រក​ស៊ី​របរ​អ្វី​ ទើប​ចាប់​ផ្តើម​ប្រមែ​ប្រមូល​ស្វែង​រក​ប្រាក់
៣. ពេលវេលា​ជា​មាស​ប្រាក់ គ្រប់​គ្រង​ពេល​វេលា​បាន​ល្អ​មានន័យ​ថា​គ្រប់​គ្រង​មាស​ប្រាក់​ក៏​បានល្អ​ដែរ
៤. ជៀសវាង​ពី​បំណុល​ដែល​មាន​ការ​ប្រាក់​ខ្ពស់
៥.ពិភាក្សា​ពី​រឿង​ប្រាក់​កាក់​៖ ការ​ខ្លាច​រអា​មិន​ហ៊ាន​និយាយ​គ្នា​ដោយ​ត្រង់​ៗ​អំពី​រឿង​ប្រាក់​កាក់​នឹង​ នាំ​ឲ្យ​អ្នក​ជួប​បញ្ហា​ហិរញ្ញវត្ថុ។
៦.​ ឈប់​ចាយ​វាយ​ហ៊ឺ​ហា​ ដើម្បីអួត​ថា​ខ្លួន​មាន​ប្រាក់​ច្រើន
៧. តាម​ដាន​ដំណើរ​រីក​ចម្រើន​នៃ​ទ្រព្យ​សម្បត្តិ​របស់​អ្នក​ជា​និច្ច
៨. ថែ​រក្សា​របស់​របរ​ប្រើ​ប្រាស់​ជា​ប្រចាំ​បើ​មិន​ដូច្នេះ​ទេ​អ្នក​ត្រូវ​ចំណាយ​ប្រាក់​ដើម្បី​ជួស​ជុល​របស់​ទាំង​ នោះជាក់​ជា​ពុំ​ខាន។​សាក​ល្បង​សង្កេត​មើល​មួយ​ត្រួស​ក្នុង​ផ្ទះ​របស់​អ្នក​ តើ​មាន​របស់​អ្វី​ខ្លះ​ដែល​អ្នក​ទុក​ចោល​មិន​អើ​ពើ ឬ​ស្ទើ​រ​តែ​ខូច​ខាត​អស់​ដោយ​មិន​បាន​ថែរក្សា?
៩.កិច្ច​ការ​ណា​ដែល​អាច​ធ្វើ​បាន​ដោយ​ខ្លួន​ឯង​ ចូរ​ធ្វើ​ដោយ​ខ្លួន​ឯង នេះ​ជា​វិធី​កាត់​បន្ថយ​ចំណាយ​ដ៏​មាន​ប្រសិទ្ធ​ភាព។ បើ​ងាកនេះ​ពឹង​គេ ងាក​នោះ​ជួល​គេ អ្នក​នឹង​ត្រូវ​ចំណាយ​គ្រប់​យ៉ាង។
១០. រាល់​ចំណាយ​ត្រូវ​មាន​ផែន​ការ​ទុក​ជាមុន
១១. ស្វែង​រក​ចំណូល​ចិត្ត​ពិត​ប្រាកដ​របស់​ខ្លួន និង​ធ្វើកិច្ចការ​ដែល​ខ្លួន​ចូល​ចិត្ត
១២. កសាង​មិត្តភាព​និង​ទំនាក់​ទំនង​ពិត​ប្រាកដ។ មិត្ត​ភាព​និង​ចំណង​ទាក់ទង​ល្អ​ជា​ទ្រព្យ​សម្បត្តិ​ដ៏​មាន​តម្លៃ។
១៣.អភិវឌ្ឍន៍​ខ្លួន​ឯង​ជា​ប្រចាំ៖ ចំណេះ​ដឹង សុខភាព ចំណង​ទាក់ទង ។ល។

No comments: